អង់គ្លេស ព្រមជួយ អារ៉ាប៊ី សាអូឌីត ចាក់ប្រេងឥន្ធនៈលើអាកាស ចំពេល ហ៊ូធី វាយប្រហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ព្រមជួយ អារ៉ាប៊ី សាអូឌីត ចាក់ប្រេងឥន្ធនៈលើអាកាស ចំពេល ហ៊ូធី វាយប្រហារ

អង់គ្លេស ព្រមជួយ អារ៉ាប៊ី សាអូឌីត ចាក់ប្រេងឥន្ធនៈលើអាកាស ចំពេល ហ៊ូធី វាយប្រហារ

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បាននិយាយ កាលពីថ្ងៃចន្ទថា លោកបានយល់ព្រមតាមសំណើរបស់អារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់ជំនួយការចាក់ប្រេងឥន្ធនៈយន្តហោះលើអាកាស ក្នុងគោលបំណងការពារខ្លួន សម្រាប់រយៈពេលកំណត់មួយ។ ជាជំនួយកើតមាន ចំពេលដែល ក្រុមប្រដាប់អាវុធ ហ៊ូធី នៅយេម៉ែន បង្កើតសកម្មភាពវាយប្រហារ លើអារ៉ាប៊ី សាអ៊ូឌីត។

ទីក្រុងរីយ៉ាដបានស្នើសុំជំនួយនេះ បន្ទាប់ពីក្រុមហ៊ូធី (Houthis) ដែលគ្រប់គ្រងតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសយេម៉ែន បានបង្កើនការវាយប្រហាររបស់ពួកគេមកលើអារ៉ាប៊ីសាអូឌីត ហើយវាគឺជាសមរភូមិថ្មីមួយ នៅក្នុងសង្គ្រាមដ៏ធំទូលាយ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ នៅចុងខែកុម្ភៈ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា «យើងបានទទួលសំណើពី អារ៉ាប៊ី សាអូឌីត សម្រាប់ជំនួយយោធា ហើយដោយផ្អែកលើការណែនាំរបស់រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស កាលពីយប់មិញ ខ្ញុំបានយល់ព្រមតាមសំណើនោះ សម្រាប់ការចាក់ប្រេងឥន្ធនៈលើអាកាសក្នុងគោលបំណងការពារខ្លួន»។

លោកបាននិយាយថា «ដោយសារតែអារ៉ាប៊ី សាអូឌីត កំពុងរងការវាយប្រហារ… ហើយយើងចាំបាច់ត្រូវរក្សាច្រកផ្លូវទាំងនោះឱ្យនៅបើកចំហ ដូច្នេះហើយ ទើបយើងយល់ព្រមតាមសំណើនោះ»។

សម្រាប់ជំនួយការចាក់ប្រេងឥន្ធនៈលើអាកាសថ្មីនេះ, ចក្រភពអង់គ្លេសនឹងដាក់ពង្រាយយន្តហោះ Voyager ចំនួនមួយគ្រឿង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

លោកបាននិយាយថា «នោះគឺជាកិច្ចព្រមព្រៀងដែលមានកំណត់ពេលវេលាសម្រាប់ជំនួយដែលយើងនឹងផ្តល់ជូន ប៉ុន្តែយើងនឹងបន្តតាមដាន និងពិនិត្យមើលស្ថានភាព»។

លោកបានបន្ថែមថា ចក្រភពអង់គ្លេសកំពុង «ដើរតួនាទីរបស់ខ្លួន» នៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាច្រកសមុទ្រ Hormuz ឱ្យនៅបើកចំហ។

ចក្រភពអង់គ្លេស និង អារ៉ាប៊ី សាអូឌីត គឺជាសម្ព័ន្ធមិត្តយោធាដ៏ជិតស្និទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយទីក្រុងឡុងដ៍ដើរតួជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតមួយរបស់ប្រទេសនេះ។

នៅដើមឆ្នាំនេះ ចក្រភពអង់គ្លេសធ្លាប់បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Sky Sabre របស់ខ្លួនទៅកាន់អារ៉ាប៊ី សាអូឌីត ដើម្បីជួយការពារប្រទេសនេះ ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់៕

ប្រភព ៖ straitstimes , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា