លោក ម៉ាក្រុង ពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយលោក ត្រាំ បញ្ហាសមុទ្រក្រហមនិង អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ម៉ាក្រុង ពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយលោក ត្រាំ បញ្ហាសមុទ្រក្រហមនិង អ៊ុយក្រែន

លោក ម៉ាក្រុង ពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយលោក ត្រាំ បញ្ហាសមុទ្រក្រហមនិង អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានជួបពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសមភាគីអាមេរិក លោក Donald Trump អំពីជម្លោះនៅអ៊ុយក្រែន និង នៅតំបន់សមុទ្រក្រហម។

លោក Macron បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉កថា «បញ្ហាមួយទៀតដែលយើងបានពិភាក្សា គឺស្ថានភាពនៅសមុទ្រក្រហម… វាមានសារៈសំខាន់ចំពោះតម្លៃទំនិញសកល។ បន្ទាប់មក យើងបានពិភាក្សាគ្នាយ៉ាងលម្អិត អំពីបញ្ហាអ៊ុយក្រែន និង រុស្ស៊ី»។

លោកបានបន្ថែមថា «យើងបានពិភាក្សាគ្នាបានយ៉ាងល្អ។ វាពិតជាមានលក្ខណៈស្ថាបនាខ្លាំងណាស់»។

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន, លោក Macron បានលើកឡើងថា លោកបានជំរុញលោក Trump ឱ្យពិចារណាលើការផ្គត់ផ្គង់ប្រព័ន្ធអាវុធការពារដល់អ៊ុយក្រែន។

លោក Macron បានបញ្ជាក់ថា «តម្រូវការក្នុងការជួយមិត្តភក្តិជនជាតិអ៊ុយក្រែនរបស់យើង ឱ្យបានលឿន និងខ្លាំងក្លាជាងមុន ជាពិសេស លើផ្នែកប្រព័ន្ធស្ទាក់ចាប់មីស៊ីល ព្រោះវាជាវិធានការការពារ»។

ប្រធានាធិបតីបារាំងរូបនេះបាននិយាយថា «លោក Trump មានឆន្ទៈល្អក្នុងការស្តាប់ និងពិភាក្សា ហើយយើងអាចពិភាក្សាបានយ៉ាងលម្អិតអំពីជម្លោះទាំងពីរនេះ ដែលជាក់ស្តែង មានសារៈសំខាន់សម្រាប់សន្តិភាពពិភពលោក និងសន្តិសុខរបស់យើង»។

បើតាម AFP, ប្រធានាធិបតីបារាំងក៏មានគម្រោងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្រៅកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិផងដែរ។

ជុំវិញសង្គ្រាមមជ្ឈិមបូព៌ាវិញ, សមុទ្រក្រហមបានក្លាយជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ ខណៈដែលច្រកសមុទ្រ Hormuz ត្រូវបានបិទ ប៉ុន្តែ ការកាន់កាប់ច្រកសមុទ្រ Bab al-Mandab ដោយក្រុមឧទ្ទាម ហ៊ូទី បានធ្វើឱ្យប្រតិបត្តិការដឹកជញ្ជូននៅទីនោះជួបការលំបាក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា