លោក Netanyahu កាត់បន្ថយពេលស្នាក់នៅញូវយ៉ក ក្រោយរងការព្រមានផ្នែកសន្តិសុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu កាត់បន្ថយពេលស្នាក់នៅញូវយ៉ក ក្រោយរងការព្រមានផ្នែកសន្តិសុខ

លោក Netanyahu កាត់បន្ថយពេលស្នាក់នៅញូវយ៉ក ក្រោយរងការព្រមានផ្នែកសន្តិសុខ

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សម្រេចកាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក មកនៅត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ពោលគឺនឹងមិនស្នាក់នៅទីនោះ ពេញមួយយប់ឡើយ បន្ទាប់ពីមានការព្រមានផ្នែកសន្តិសុខ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដែលបានរាយការណ៍ កាលពីថ្ងៃពុធ។

ប៉ុស្តិ៍ទូរទស្សន៍ Channel 13 បានរាយការណ៍ថា មន្ត្រីសន្តិសុខបានផ្តល់អនុសាសន៍ មិនឱ្យលោក Netanyahu ពន្យារពេលស្នាក់នៅក្នុងសហរដ្ឋអាមេរិកឡើយ បន្ទាប់ពីមានការពិភាក្សានានាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលក្នុងនោះ នាយករដ្ឋមន្ត្រីក៏បានចូលរួមផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ព័ត៌មានស៊ើបការណ៍សម្ងាត់ ដែលត្រូវបានបង្ហាញក្នុងអំឡុងពេលពិភាក្សាទាំងនោះ រួមមានការព្រមានជាក់លាក់មួយចំនួនដែលនាំឱ្យមានអនុសាសន៍កាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចនេះ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃការព្រមានទាំងនោះទេ។

តាមគម្រោង លោក Netanyahu ត្រូវចាកចេញពីប្រទេសអ៊ីស្រាអែល នៅយប់ថ្ងៃពុធ និង ទៅដល់ទីក្រុងញូវយ៉ក នៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និង ត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញនៅថ្ងៃដដែលនោះ ដោយមិនស្នាក់នៅពេញមួយយប់ឡើយ។

ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងចំពេលដែលមានការរំពឹងទុកថា នឹងមានការតវ៉ានៅក្នុងទីក្រុងញូវយ៉ក ដោយសារតែសកម្មភាពប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងការរំលោភបំពាននានានៅតំបន់វេសប៊ែង ដែលត្រូវបានកាន់កាប់។

ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីលោក Zohran Mamdani ដែលជាសមាជិកក្រុមប្រឹក្សាក្រុងញូវយ៉ក បានហៅលោក Netanyahu ថាជា «ឧក្រិដ្ឋជនសង្គ្រាម» និងជាអ្នករៀបចំផែនការនៃអំពើប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន”។

កាលពីមុន លោក Mamdani បានជំរុញឱ្យអាជ្ញាធរសហព័ន្ធសហរដ្ឋអាមេរិកអនុវត្តដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ប្រឆាំងនឹងលោក Netanyahu ទោះបីជាលោកទទួលស្គាល់ថា អាជ្ញាធរទីក្រុងញូវយ៉កមិនមានអំណាចផ្លូវច្បាប់ក្នុងការអនុវត្តដីកានេះក៏ដោយ។

តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា