នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ​​ស្លាប់ជាង១ពាន់នាក់ ជា​សារព្រមានដល់ពិភពលោក​ទាំងមូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ​​ស្លាប់ជាង១ពាន់នាក់ ជា​សារព្រមានដល់ពិភពលោក​ទាំងមូល

នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ​​ស្លាប់ជាង១ពាន់នាក់ ជា​សារព្រមានដល់ពិភពលោក​ទាំងមូល


អ.ស.ប ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះមហន្តរាយទឹកជំនន់កើតមាននៅក្នុងប្រទេសរបស់លោក កាលពីខែមុន ដែលបណ្តាលឲ្យស្លាប់មនុស្ស ជាង១ពាន់នាក់គឺជាការព្រមានដល់ពិភពលោកអំពីគ្រោះថ្នាក់ដែលកំពុងកើនឡើងនៃការប្រែប្រួលអាកាសធាតុ។
 
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ​អំឡុងសប្តាហ៍កិច្ចប្រជុំកម្រិតខ្ពស់, លោក Shah ដោយពាក់វ៉ែនតាពណ៌ខ្មៅ បានលើកឡើងថា ការឡើងកម្ដៅនៃអាកាសធាតុ កំពុង​ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយ នៅតំបន់ហិម៉ាឡៃយ៉ា​ ដោយធ្វើឱ្យស្រទាប់ដីកក ឬ permafrost​ និងផ្ទាំងទឹកកករលាយ ហើយបង្កើនហានិភ័យផ្សេងៗ។
 
ប្រទេសនេះបានជួបប្រទះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ​ នៅចុងខែសីហា នៅពេលដែលទឹកជំនន់ដ៏ខ្លាំងក្លាប្រៀបដូចជា ស៊ូណាមិ ដែលបង្កឡើងដោយការបាក់រលំនៃផ្ទាំងទឹកកកនៅលើភ្នំខ្ពស់តាមបណ្តោយព្រំដែននេប៉ាល់-ចិន បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
 
មនុស្សជាង ១,៤០០នាក់បានស្លាប់ ហើយ មនុស្ស ៦,០០០នាក់នៅតែបាត់ខ្លួន ខណៈដែលការខូចខាតផ្នែកសេដ្ឋកិច្ចមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ 
​
ក្នុងន័យនេះ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយសម្រាលបន្ទុកចំណាយក្នុងការជួយប្រទេសរបស់លោកសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសារតែ ​នេប៉ាល់ មិនអាចកសាងភាពធន់ដោយខ្លួនឯងបានទេ ប្រឆាំងនឹងវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបរាជ័យនៃអភិបាលកិច្ចសកល​។
 
កាលពីដើមសប្តាហ៍នេះ, ​អាមេរិកបានសន្យាផ្តល់ជំនួយបន្ថែមចំនួន ៣១លានដុល្លារសម្រាប់ការស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់។ ប្រទេស G7 ត្រូវបានរាយការណ៍ថា សន្យាផ្តល់ការគាំទ្រក្រៅផ្លូវការ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធ ហើយ​ អង់គ្លេសក៏បានប្តេជ្ញាថា នឹងជួយនេប៉ាល់ផងដែរ៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា