បារាំង ត្រៀមបញ្ជូនយោធា រ៉ាដា និងប្រព័ន្ធការពារទៅ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារពីក្រុមហ៊ូធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ត្រៀមបញ្ជូនយោធា រ៉ាដា និងប្រព័ន្ធការពារទៅ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារពីក្រុមហ៊ូធី

បារាំង ត្រៀមបញ្ជូនយោធា រ៉ាដា និងប្រព័ន្ធការពារទៅ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារពីក្រុមហ៊ូធី

ញូវយ៉ក ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉ារីសនឹងបញ្ជូនកម្លាំងយោធា និងប្រព័ន្ធរ៉ាដា រួមទាំងប្រព័ន្ធការពារទៅដាក់ពង្រាយនៅលើទឹកដីអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់ការវាយប្រហាររបស់ក្រុមហ៊ូធីនៅយេម៉ែន ជាពិសេសសម្រាប់ជួយការពារទីក្រុងកំពង់ផែ Yanbu នៅសមុទ្រក្រហម ។

ទីក្រុងកំពង់ផែ Yanbu គឺជាចំណុចយុទ្ធសាស្ត្រ និងជាផ្លូវដឹកជញ្ជូនប្រេងឆៅ និងម៉ាស៊ូតដ៏សំខាន់រាប់លានបារ៉ែលទៅកាន់ទីផ្សារអឺរ៉ុប។

ផ្លូវទឹកនេះកាន់តែមានសារៈសំខាន់ខ្លាំងជាងពេលណាៗទាំងអស់ ខណៈដែលច្រកសមុទ្រ Hormuz ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ដោយសារតែសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

ជាក់ស្ដែង តម្លៃប្រេងឆៅសកលបានហក់ឡើងយ៉ាងគំហុក បន្ទាប់ពីទីក្រុងកំពង់ផែ Yanbu បានរងការខូតខាតធ្ងន់ធ្ងរ ក្រោមថ្វីដៃវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនពីសំណាក់ក្រុមហ៊ូធី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ។

ដោយសារតែបញ្ហានេះទើបលោក Macron បញ្ជូនកម្លាំងយោធា និងប្រព័ន្ធរ៉ាដា រួមទាំងប្រព័ន្ធការពារទៅជួយការពារកំពង់ផែ Yanbu ។

លោក Macron លើកឡើងថា ផែនការនេះ ធ្វើឡើងស្ថិតក្រោមការព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីត ហើយមានគោលបំណងការពារសន្តិសុខថាមពល និងហេដ្ឋារចនាសម្ព័ន្ធប្រេងតែប៉ុណ្ណោះ មិនមែនដើម្បីលូកដៃចូលក្នុងជម្លោះ ឬការប្រយុទ្ធណាមួយនោះឡើយ ។

ចំណែកជុំវិញបញ្ហាថ្លៃថាមពលស្ទុះឡើងខ្ពស់, លោក Macron ក៏បានព្យាយាមធានាដល់ប្រជាជនបារាំងផងដែរថា ប្រទេសអឺរ៉ុបមួយនេះ នឹងមានការផ្គត់ផ្គង់ឧស្ម័ន និងប្រេងគ្រប់គ្រាន់ នៅពេលដែលរដូវរងាខិតជិតមកដល់ ។

ប៉ុន្តែជាមួយគ្នានេះ លោក Macron ក៏បានព្រមានពីហានិភ័យនៃសកម្មភាពអរិភាពរបស់រុស្ស៊ីនៅអឺរ៉ុប រួមទាំងការវាយប្រហារដោយយន្តហោះដ្រូន និងតាមប្រព័ន្ធអ៊ីនធឺណិត ដោយលោកបានបញ្ជាឱ្យរៀបចំផែនការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ ៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា