លោក Putin អះអាងថា រុស្ស៊ី មិនបានត្រៀមខ្លួនបង្កជម្លោះជាមួយ អឺរ៉ុប ទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Putin អះអាងថា រុស្ស៊ី មិនបានត្រៀមខ្លួនបង្កជម្លោះជាមួយ អឺរ៉ុប ទេ

លោក Putin អះអាងថា រុស្ស៊ី មិនបានត្រៀមខ្លួនបង្កជម្លោះជាមួយ អឺរ៉ុប ទេ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់នៅចំពោះមុខអ្នកសារព័ត៌មានច្បាស់ៗកាលពីថ្ងៃ សុក្រ ថា ទីក្រុងមូស្គូមិនមែនកំពុងរៀបចំខ្លួន ដើម្បីបង្កជម្លោះ “គ្រប់ទម្រង់ទាំងអស់” ជាមួយអឺរ៉ុបនោះទេ។

ការអះអាងបែបនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកអង្គការណាតូមួយចំនួននៅអឺរ៉ុប បានបោះសម្តីព្រមានធ្ងន់ៗ អំពីលទ្ធភាពដែលរុស្ស៊ីអាចនឹងធ្វើការវាយប្រហារមកលើទឹកដីនៃសម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពលមួយនេះ។

យ៉ាងណា មេដឹកនាំវិមានក្រឹមឡាំងរូបនេះ សង្កត់ធ្ងន់ថា រុស្ស៊ីគ្មានហេតុផលពិតប្រាកដណាមួយ ក្នុងការបង្កើនភាពតានតឹងថែមទៀតនោះទេ ប៉ុន្តែរុស្ស៊ីត្រូវតែរិះគន់បណ្តាប្រទេសនៅអឺរ៉ុប ដែលបានលើកឡើងផ្ទុយពីការពិត។

លោក ពូទីន សង្កត់ធ្ងន់ថា មនុស្សជាច្រើននៅអឺរ៉ុបនិយាយអំពីការរំពឹងទុកថា នឹងមានការវាយប្រហារពីសំណាក់រុស្ស៊ី ហើយពួកគេថែមទាំងជឿថា ខ្លួនត្រូវតែត្រៀមខ្លួន សម្រាប់អរិភាព ឬសង្គ្រាមជាមួយរុស្ស៊ី។

ដូច្នេះឆ្លៀតឱកាសនេះ លោកចង់បញ្ជាក់ឱ្យបានច្បាស់លាស់ម្តងទៀតថា រុស្ស៊ីមិនមែនកំពុងរៀបចំខ្លួន ដើម្បីបង្កអរិភាព ឬក៏ជម្លោះគ្រប់ទម្រង់ទាំងអស់ជាមួយអឺរ៉ុបនោះទេ។

ការអត្ថាធិប្បាយរបស់លោក ពូទីន នេះទៀតសោត ធ្វើឡើងចំពេលដែលសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនរបស់អ៊ុយក្រែន បានបង្ហាញការព្រួយបារម្ភខ្លាំង អំពីលទ្ធភាពរងការវាយប្រហារដោយសម្ងាត់ពីរុស្ស៊ីមកលើទឹកដីរបស់ពួកគេ ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយ៕

ប្រភព AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា