អ៊ីរ៉ង់ ស្នើផែនការបើកច្រកសមុទ្រ Hormuz ចំនួន ៧ ថ្ងៃ ទៅកាន់ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ស្នើផែនការបើកច្រកសមុទ្រ Hormuz ចំនួន ៧ ថ្ងៃ ទៅកាន់ អាមេរិក

អ៊ីរ៉ង់ ស្នើផែនការបើកច្រកសមុទ្រ Hormuz ចំនួន ៧ ថ្ងៃ ទៅកាន់ អាមេរិក

ញូវយ៉ក ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់ បានថ្លែងអះអាងថា ប្រទេសខ្លួនបានស្នើផែនការមួយទៅកាន់ភាគីសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យច្រកសមុទ្រ Hormuz អាចបើកដំណើរការឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ក្នុងរយៈពេល ៧ ថ្ងៃ ។

ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។

ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង ។

បើតាម AFP, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសប្រាប់អង្គការសហប្រជាជាតិថា ទីក្រុងតេហេរ៉ង់បានបញ្ជូនផែនការជាក់ស្តែងរយៈពេល ៧ ថ្ងៃមួយទៅកាន់ភាគីសហរដ្ឋអាមេរិក តាមរយៈប្រទេសកាតា ដើម្បីបើកច្រកសមុទ្រ Hormuz ។

លោក Araghchi អះអាងថា ប្រសិនបើលក្ខខណ្ឌចាំបាច់នានាត្រូវបានបំពេញ នោះច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះ អាចនឹងបើកដំណើរការឡើងវិញជាបណ្តោះអាសន្ន ហើយការធ្វើនាវាចរណ៍ជាធម្មតា នឹងអាចបន្តឡើងវិញបានក្នុងរយៈពេល ៧ ថ្ងៃ ។

យ៉ាងណា លោក Araghchi សង្កត់ធ្ងន់ថា ជម្រើសនៅពេលនេះ គឺស្ថិតនៅក្នុងដៃភាគីសហរដ្ឋអាមេរិក ប៉ុន្តែអ៊ីរ៉ង់នឹងមិនទទួលយកការបង្ខិតបង្ខំ ការគំរាមកំហែង ឬការបំភិតបំភ័យឡើយ ហើយអ៊ីរ៉ង់ក៏នឹងមិនចុះចាញ់ចំពោះសម្ពាធដែលគាបសង្កត់មកលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា