កូរ៉េខាងត្បូង ទាមទារឱ្យ អ៊ុយក្រែន សុំទោស ក្រោយទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ទាមទារឱ្យ អ៊ុយក្រែន សុំទោស ក្រោយទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

កូរ៉េខាងត្បូង ទាមទារឱ្យ អ៊ុយក្រែន សុំទោស ក្រោយទម្លាយការសម្ងាត់រឿងឈ្លើយសឹក កូរ៉េខាងជើង

សេអ៊ូល ៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានទាមទារឲ្យអ៊ុយក្រែនផ្តល់ការពន្យល់ជាផ្លូវការ និងសុំទោស ចំពោះការទម្លាយការសម្ងាត់អំពីការផ្ទេរឈ្លើយសឹកកូរ៉េខាងជើងចំនួន ២ នាក់ទៅកាន់កូរ៉េខាងត្បូង និងការបដិសេធថា ប្រទេសទាំងពីរមិនបានព្រមព្រៀងរក្សាការសម្ងាត់ចំពោះរឿងនេះឡើយ។

បើតាម Straits Times, ជម្លោះរវាងកូរ៉េខាងត្បូង និងអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីលោក Zelensky បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយទម្លាយថា អ៊ុយក្រែនបានផ្ទេរទាហានកូរ៉េខាងជើង ២ នាក់ ដែលត្រូវបានចាប់ខ្លួននៅតំបន់ Kursk កាលពីខែមករា ឆ្នាំ២០២៥ ពេលកំពុងជួយច្បាំងរុស្ស៊ី ទៅឱ្យកូរ៉េខាងត្បូង។

ក្រោយការប្រកាសនេះ ភាគីអ៊ុយក្រែនក៏បានបដិសេធផងដែរថា មិនមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ណាមួយឡើយ ដោយជំនួយការប្រធានាធិបតីអ៊ុយក្រែនអះអាងថា អ៊ុយក្រែនជាប្រទេសបើកចំហ ដូច្នេះខ្លួននឹងលាក់បាំងចំពោះរឿងនេះទេ។

យ៉ាងណា លេខាធិការជាន់ខ្ពស់ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការសាធារណៈ លោក Seong Ghi-hong និយាយថា ការអះអាងរបស់អ៊ុយក្រែន ដែលថា គ្មានកិច្ចព្រមព្រៀងសម្ងាត់ គឺជារឿងមិនពិត។

យោងតាមលោក Seong, ការបដិសេធនោះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរវាងរដ្ឋាភិបាលទាំងពីរ និងអាចបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី ខណៈទីក្រុងសេអ៊ូលកំពុងពិចារណាលើវិធានការបន្ថែម ជុំវិញបញ្ហានេះ ប្រសិនបើចាំបាច់។

យោងតាមការប៉ាន់ស្មានរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង, កូរ៉េខាងជើងបានបញ្ជូនទាហានសរុបចន្លោះពី ១៤ម៉ឺននាក់ ទៅ ១៥ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០២៤ ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

ចំណែកការវាយតម្លៃរបស់អ៊ុយក្រែន និងប្រភពឯករាជ្យ អះអាងថា ក្រៅពីបញ្ជូនទាហាន, កូរ៉េខាងជើងក៏បានផ្គត់ផ្គង់ឱ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់ រួមជាមួយមីស៊ីលផ្លោង ប្រព័ន្ធកាំភ្លើងធំចម្ងាយឆ្ងាយ និងប្រព័ន្ធបាញ់រ៉ុក្កែតផងដែរ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា