បារាំង ចោទ អ៊ីស្រាអែល បើកដៃឱ្យមានអំពើហិង្សា និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ចោទ អ៊ីស្រាអែល បើកដៃឱ្យមានអំពើហិង្សា និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank

បារាំង ចោទ អ៊ីស្រាអែល បើកដៃឱ្យមានអំពើហិង្សា និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank

ប៉ារីស ៖ ប្រទេសបារាំងបានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលពេញៗមាត់ ថាបានបើកដៃឱ្យមានអំពើហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន និងការបន្តរឹបអូសយកទឹកដីរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ West Bank។

បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot និយាយថា អំពើហិង្សាកំពុងកើនឡើងមិនធ្លាប់មានពីមុនមក បង្កឡើងដោយជនជាតិអ៊ីស្រាអែល ដែលមានចិត្តគំនិតជ្រុលនិយមប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank។

ប្រមុខការទូតកំពូលបារាំងរូបនេះ ថែមទាំងរិះគន់ធ្ងន់ៗថា រដ្ឋាភិបាលអ៊ីស្រាអែលកំពុងបង្ហាញពីការបណ្តែតបណ្តោយ និងការអត់អោនឱ្យអំពើហិង្សា ដែលគួរឱ្យស្តីបន្ទោស និងគួរឱ្យអាម៉ាស់បំផុត ចំពោះអ្វីដែលកំពុងកើតឡើងនៅតំបន់ West Bank។

ការរិះគន់ធ្ងន់ៗរបស់លោក Barrot កើតឡើងក្រោយប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនថា ការរំលោភបំពានកំពុងកើតឡើងជារៀងរាល់ថ្ងៃនៅតំបន់ West Bank។

មេដឹកនាំបារាំងរូបនេះ បានចោទសួរបែបឌឺដងអ៊ីស្រាអែលចំៗ ថាតើសកម្មភាពបំពានទាំងនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអ្វីឱ្យពិតប្រាកដ ហើយលោក Macron ថែមទាំងបាននិយាយផ្លែផ្កាថា ក្រុមហាម៉ាសមិនដែលធ្វើប្រតិបត្តិការនៅ តំបន់ West Bank ទេ។

ឆ្លើយតបការនិយាយផ្លែផ្កាធ្ងន់ៗរបស់បារាំង ភាគីអ៊ីស្រាអែលបានរិះគន់ការលើកឡើងរបស់លោកប្រធានាធិបតី Macron ដោយចាត់ទុកថា ជាពាក្យសម្តីមិនសមហេតុផលដ៏ក្រអឺតក្រទម ហើយបានថ្លែងការពារខ្លួនថា សមាជិកក្រុមហាម៉ាសបានវាយប្រហារលើជនស៊ីវិលអ៊ីស្រាអែលនៅតំបន់ West Bank៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា