លោក ត្រាំ ជាប់ឈ្មោះជាកូនអុករបស់លោក ពូទីន ក្រោយបង្គាប់ អ៊ុយក្រែន ឲ្យឈប់ទម្លាក់គ្រាប់បែកលើ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ជាប់ឈ្មោះជាកូនអុករបស់លោក ពូទីន ក្រោយបង្គាប់ អ៊ុយក្រែន ឲ្យឈប់ទម្លាក់គ្រាប់បែកលើ រុស្ស៊ី

លោក ត្រាំ ជាប់ឈ្មោះជាកូនអុករបស់លោក ពូទីន ក្រោយបង្គាប់ អ៊ុយក្រែន ឲ្យឈប់ទម្លាក់គ្រាប់បែកលើ រុស្ស៊ី

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទត្រូវបានគេវាយប្រហារតាមរយៈបណ្តាញសង្គម ដោយចាត់ទុកថាជា «កូនអុករបស់លោក Vladimir Putin» បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះជំរុញដោយផ្ទាល់ទៅកាន់លោក Volodymyr Zelensky ឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកទៅលើរោងចក្រចម្រាញ់ប្រេងម៉ាស៊ូត របស់រុស្ស៊ី ។

គណនីបណ្តាញសង្គម X ឈ្មោះ Shaun Pinner រៀបរាប់ថា «លោក Trump មិនបានស្នើឱ្យលោក Putin បញ្ឈប់ការសម្លាប់កុមារអ៊ុយក្រែននោះទេ ។ ប៉ុន្តែលោកបែរជាប្រាប់លោក Zelensky ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង ដែលជាប្រភពហិរញ្ញវត្ថុសម្រាប់សង្គ្រាមរបស់រុស្ស៊ីទៅវិញ ។ ម្ចាស់គណនីនោះបញ្ជាក់ថា តាមពិតទៅ លោក ត្រាំ គ្រាន់តែជាកូនអុករបស់វិមានក្រឹមឡាំងតែប៉ុណ្ណោះ»។

គណនីមួយទៀតឈ្មោះ Jürgen Nauditt រៀបរាប់ស្រដៀងគ្នាថា «លោក Trump ត្រូវបានគេចាត់ទុកថា ជាមនុស្សមិនដឹងអីដែលស្នើឱ្យលោក Zelensky បញ្ឈប់ការវាយប្រហារទៅលើរោងចក្ររបស់មិត្តភក្តិខ្លួនឯង គឺ លោក Putin ទៅវិញ ។

ការជាប់ឈ្មោះជាកូនអុករបស់លោក Putin បានកើតមានឡើង ក្រោយពេលដែល លោក Trump បានប្រាប់បណ្តាញព័ត៌មាន Fox News ថា លោកបានស្នើទៅកាន់លោក Zelensky ឱ្យបន្ថយល្បឿននៃការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់ រុស្ស៊ី ដោយអះអាងថា មេដឹកនាំអ៊ុយក្រែនក៏បានយល់ព្រមធ្វើតាមរឿងនេះផងដែរ ។

លោក Trump បានថ្លែងប្រាប់លោក Zelensky ថា «បញ្ហាធំពេលនេះ មិនមែនសង្គ្រាមមជ្ឈិមបូព៌ានោះទេ ប៉ុន្តែ គឺជាបញ្ហារោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរុស្ស៊ី ដែលកំពុងត្រូវបានបំផ្ទុះកម្ទេចចោល ខណៈ រុស្ស៊ី គឺជាអ្នកចម្រាញ់ប្រេងយ៉ាងច្រើន ក្នុងពិភពលោក» ។

ក្នុងន័យនេះ លោក Trump បានស្នើឱ្យលោក Zelensky បន្ថយសកម្មភាពវាយប្រហារលើរោងចក្រទាំងនោះ ព្រោះ ទង្វើបែបយ៉ាងដូច្នេះ កំពុងបង្កជាបញ្ហាសកល ។

បើតាម Pravda, នាពេលថ្មីៗនេះ លោក Trump ក៏ធ្លាប់បានស្តីបន្ទោសយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ចំពោះការកើនឡើងនៃតម្លៃប្រេងម៉ាស៊ូតពាសពេញពិភពលោកផងដែរ បើទោះបីជាអ្នករិះគន់នានានិយាយថា បញ្ហាឡើងថ្លៃនេះ គឺបណ្តាលមកពីសង្គ្រាមនៅ អ៊ីរ៉ង់ ក៏ដោយ ៕

ប្រភព ៖ Pravda_ ca.news ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា