កូរ៉េខាងជើងប្រាប់ UN ថា ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែដោយទំនួលខុសត្រូវ ហើយចោទ អាមេរិក ជាមេខ្លោងបង្កការរីកសាយភាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងប្រាប់ UN ថា ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែដោយទំនួលខុសត្រូវ ហើយចោទ អាមេរិក ជាមេខ្លោងបង្កការរីកសាយភាយ

កូរ៉េខាងជើងប្រាប់ UN ថា ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែដោយទំនួលខុសត្រូវ ហើយចោទ អាមេរិក ជាមេខ្លោងបង្កការរីកសាយភាយ

អ.ស.ប ៖ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារនេះ តំណាងកូរ៉េខាងជើង បានអះអាងថា ប្រទេសរបស់ខ្លួនគឺជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ ហើយថែមទាំង បានចោទប្រកាន់ចំៗ ទៅលើសហរដ្ឋអាមេរិកថា គឺជាអ្នករុញច្រានរបៀបរៀបរយនុយក្លេអ៊ែរសកល ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ តាមរយៈសកម្មភាពនៃការរីកសាយភាយអាវុធប្រល័យលោករបស់ខ្លួន ហើយបានប្រើប្រាស់ការចោទប្រកាន់នានាទៅកាន់ប្រទេសដទៃ ដើម្បីតែការពារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឯង។

បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA, រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកូរ៉េខាងជើង លោក Kim Son-gyong បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាកម្លាំងដែលមិនអាចជៀសបាន និងចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។

លោកបន្តលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ទៅវិញទេ ដែលបានបោះបង់ចោលដោយគ្មានការទទួលខុសត្រូវនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការកាត់បន្ថយអាវុធ ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ។

ការពង្រីកកម្លាំងនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងការរីកសាយភាយអាវុធនុយក្លេអ៊ែរយ៉ាងចំហរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យទីក្រុងព្យុងយ៉ាងគ្មានជម្រើសអ្វីក្រៅពី ដើរតួនាទីយ៉ាងសកម្មជាងមុន ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវនោះទេ។

ជាងនេះទៀត លោកបានចាត់ទុកសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវចម្បងចំពោះការរីកសាយភាយអាវុធនុយក្លេអ៊ែរសកល ដោយលើកឡើងពីការបង្កើន និងទំនើបកម្មអាវុធប្រភេទនេះរបស់ខ្លួន និងការដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធប្រល័យលោក។

បើតាម koreatimes, កូរ៉េខាងជើងក៏បានចង្អុលបង្ហាញផងដែរ អំពីកិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ព្រមទាំងកិច្ចព្រមព្រៀង AUKUS ដែលជាភាពជាដៃគូសន្តិសុខរវាងទីក្រុងវ៉ាស៊ីនតោន, អង់គ្លេស និងអូស្ត្រាលី ថា ជាភស្តុតាងនៃសម្ព័ន្ធភាពនុយក្លេអ៊ែរដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកូរ៉េខាងជើង លោក Kim Son-gyong អះអាងនៅចំពោះមុខ UN ថា កិច្ចសហប្រតិបត្តិការបែបនេះអាចនឹងនាំឱ្យ កូរ៉េខាងត្បូង បង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននៅពេលអនាគត៕

ប្រភព ៖ koreatimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា