អង់គ្លេស ផ្អាកផ្តល់អាជ្ញាប័ណ្ណនាំចេញអាវុធទៅកាន់ អ៊ីស្រាអែល កើនជិត ៣ ដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ផ្អាកផ្តល់អាជ្ញាប័ណ្ណនាំចេញអាវុធទៅកាន់ អ៊ីស្រាអែល កើនជិត ៣ ដង

អង់គ្លេស ផ្អាកផ្តល់អាជ្ញាប័ណ្ណនាំចេញអាវុធទៅកាន់ អ៊ីស្រាអែល កើនជិត ៣ ដង

ឡុងដ៍ ៖ ចក្រភពអង់គ្លេសបន្តផ្អាកផ្តល់អាជ្ញាប័ណ្ណនាំចេញអាវុធទៅកាន់អ៊ីស្រាអែល សរុបកើនឡើងជាង ៨០ អាជ្ញាប័ណ្ណ ដោយតួលេខនេះ ហក់ឡើងជិត ៣ ដង បើធៀបនឹងចំនួនអាជ្ញាប័ណ្ណពីមុនត្រឹមតែ ៣០ អាជ្ញាប័ណ្ណ ដែលប្រកាសផ្អាកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៤។

ចាប់តាំងពីការរឹតបន្តឹងនាំចេញអាវុធលើកដំបូងកាលពីជាង២ឆ្នាំមុន ចក្រភពអង់គ្លេសក៏បានបដិសេធពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីៗពីសំណាក់អ៊ីស្រាអែលច្រើនជាង ៥០ បន្ថែមទៀតផងដែរ។

អាជ្ញាប័ណ្ណទាំងនេះគ្របដណ្តប់លើឧបករណ៍យោធា សមាសភាគយន្តហោះចម្បាំង ដ្រូន និងប្រព័ន្ធកំណត់គោលដៅ ដែលគេវាយតម្លៃថា អាចនឹងត្រូវកងកម្លាំងការពារអ៊ីស្រាអែលយកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

បើតាមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់អង់គ្លេស លោក Stephen Doughty, វិធានការថ្មីដែលត្រូវបានដាក់ចេញ បានបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យកាន់តែតឹងរ៉ឹងខ្លាំងឡើង។

លោកថា រាល់ការស្នើសុំនាំចេញត្រូវតែពិចារណា ទាំងលើលក្ខខណ្ឌច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងជំហរផ្លូវច្បាប់របស់ចក្រភពអង់គ្លេសចំ ពោះវត្តមានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន។

ទោះបីមានការបិទខ្ទប់អាជ្ញាប័ណ្ណកាន់តែច្រើនក៏ដោយ ក៏គ្រឿងបន្លាស់ និងសមាសភាគសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃយន្តហោះចម្បាំងបំបាំងកាយ F-35 នៅតែត្រូវបានលើកលែងភាគច្រើន ដោយសារហេតុផលសន្តិសុខជាតិ និងកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងអង្គការណាតូ៕

ប្រភព ៖ Ynet News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា