អារ៉ាប៊ី សាអូឌីត ផ្ទុកប្រេងដាក់លើនាវានៅកំពង់ផែ Yanbu ឡើងវិញ ជាសញ្ញានៃកំណើនលំហូរពីមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អារ៉ាប៊ី សាអូឌីត ផ្ទុកប្រេងដាក់លើនាវានៅកំពង់ផែ Yanbu ឡើងវិញ ជាសញ្ញានៃកំណើនលំហូរពីមជ្ឈិមបូព៌ា

អារ៉ាប៊ី សាអូឌីត ផ្ទុកប្រេងដាក់លើនាវានៅកំពង់ផែ Yanbu ឡើងវិញ ជាសញ្ញានៃកំណើនលំហូរពីមជ្ឈិមបូព៌ា

រីយ៉ាត ៖ អារ៉ាប៊ី សាអូឌីត បានបន្តការផ្ទុកប្រេងដាក់លើនាវាចេញពីកំពង់ផែ Yanbu ជាប់សមុទ្រក្រហមឡើងវិញ បន្ទាប់ពីបានចាប់ផ្តើមដំណើរការបំពង់បង្ហូរ East-West ជាថ្មី ពោលគឺក្រោយពេលរងការវាយប្រហារ។ នេះបើយោងតាមប្រភពព័ត៌មានពាណិជ្ជកម្ម និងទិន្នន័យដឹកជញ្ជូនតាមផ្លូវសមុទ្រ។
ប្រភពបញ្ជាក់ថា បំពង់ប្រេងនៅ Yanbu ត្រូវបានផ្អាកដំណើរការ កាលពីដើមខែកញ្ញានេះ បន្ទាប់ពីរងការវាយប្រហារពីសំណាក់យន្តហោះគ្មានមនុស្សបើក ដោយបានជះឥទ្ធិពលដល់តម្លៃប្រេងពិភពលោក។

បើតាម CNA, សកម្មភាពដំណើរការឡើងវិញ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែកញ្ញា គឺជាសញ្ញានៃការកើនឡើងនូវលំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ដែលពីមុន ត្រូវបានរាំងស្ទះដោយសារជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ប្រភពពីក្រុមហ៊ុនចម្រាញ់ប្រេងមួយនៅអាស៊ីបានឱ្យដឹងថា ក្រុមហ៊ុនប្រេងយក្សរបស់រដ្ឋ Saudi Aramco បានជូនដំណឹងដល់អតិថិជន កាលពីល្ងាចថ្ងៃចន្ទ អំពីកាលវិភាគផ្ទុកប្រេងសម្រាប់ខែតុលាពីកំពង់ផែ Yanbu។ ក្រុមហ៊ុនចម្រាញ់ប្រេងនេះបានផ្ទុកប្រេងមួយជើងរួចហើយពី Yanbu កាលពីចុងសប្តាហ៍មុន។

ការវាយប្រហារដោយដ្រូន ដែល អារ៉ាប៊ី សាអូឌីត ចោទប្រកាន់ថា បង្កឡើងដោយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ បានបង្ខំឱ្យប្រទេសមួយនេះបិទបំពង់បង្ហូរប្រេង នៅថ្ងៃទី១១ ខែកញ្ញា ដែលធ្វើឱ្យការនាំចេញប្រេងឆៅពី Yanbu ត្រូវផ្អាក៕

ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា