វិមានក្រឹមឡាំង គំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើ NATO ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិមានក្រឹមឡាំង គំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើ NATO ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី

វិមានក្រឹមឡាំង គំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើ NATO ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី

មូស្គូ ៖ វិមានក្រឹមឡាំងបានបោះពាក្យសម្តីគំរាមធ្ងន់ៗទៅកាន់អង្គការណាតូថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធមិត្តលោកខាងលិចមួយនេះ ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរបស់ប្រទេសរុស្ស៊ី ។

Kaliningrad គឺជាតំបន់ដ៏រសើបមួយរបស់ប្រទេសរុស្ស៊ី ដែលស្ថិតនៅតំបន់សមុទ្របាល់ទិក និងស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី ដែលជារដ្ឋសមាជិអង្គការណាតូ ។

បើតាមឯកសារការទូតមួយ, រុស្ស៊ីបានចោទប្រកាន់អង្គការណាតូថា កំពុងដើរលើ «ផ្លូវដ៏គ្រោះថ្នាក់ និងប្រថុយប្រថាន» ដែលអាចបង្កើនហានិភ័យនៃការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធមិត្តលោកខាងលិច ។

ឯកសារនោះ ក៏បានលើកឡើងពីលទ្ធភាពដែលរុស្ស៊ីអាចនឹងវាយប្រហារទៅលើទីបញ្ជាការសំខាន់ៗរបស់បណ្តាប្រទេសជាសមាជិកអង្គការណាតូ នៅក្នុងសេណារីយ៉ូសង្គ្រាមផ្ទុះឡើងផងដែរ ។

បន្ថែមលើនេះ ភាគីរុស្ស៊ីបានអះអាងថា ទីក្រុងមូស្គូនឹងប្រើប្រាស់ «ឃ្លាំងអាវុធ និងសមត្ថភាពទាំងអស់ដែលមាន» រួមទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើប្រទេសណាតូណាមួយព្យាយាមធ្វើឱ្យតំបន់ Kaliningrad ដាច់ចេញពីទឹកដីរុស្ស៊ី ។

ឆ្លើយតបការគំរាមរបស់រុស្ស៊ី, ប្រមុខដឹកនាំអង្គការណាតូ លោក Mark Rutte និយាយថា ណាតូគឺជាសម្ព័ន្ធមិត្តការពារ និងអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ ខណៈលោកជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន ។

មិនត្រឹមតែប៉ុណ្ណោះ អង្គការណាតូថែមទាំងទទូចឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ឈប់ការប្រើប្រាស់វោហារសាស្ត្រគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ដែលខ្លួនចាត់ទុកថា ជាការបង្កើនភាពតានតឹងដែលគ្មានការទទួលខុសត្រូវ ៕

ប្រភព ៖ The Moscow Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា