អ៊ុយក្រែន ប្រាប់ អាមេរិក ឲ្យដាក់ទណ្ឌកម្មស្ថាប័នដែលគាំទ្រផ្កាយរណបរុស្ស៊ី Rassvet | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ប្រាប់ អាមេរិក ឲ្យដាក់ទណ្ឌកម្មស្ថាប័នដែលគាំទ្រផ្កាយរណបរុស្ស៊ី Rassvet

អ៊ុយក្រែន ប្រាប់ អាមេរិក ឲ្យដាក់ទណ្ឌកម្មស្ថាប័នដែលគាំទ្រផ្កាយរណបរុស្ស៊ី Rassvet

កៀវ ៖ អ៊ុយក្រែនកំពុងជំរុញឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើស្ថាប័នរុស្ស៊ីមួយចំនួន ដែលខ្លួនអះអាងថា បានជួយអភិវឌ្ឍន៍បណ្តាញផ្កាយរណប Rassvet របស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតស្តីទីអ៊ុយក្រែនប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។

លោក Denys Sienik អនុប្រធានបេសកកម្មនៅស្ថានទូតអ៊ុយក្រែនប្រចាំអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីកំពុងពង្រីកបណ្តាញផ្កាយរណប Rassvet យ៉ាងឆាប់រហ័ស ដោយលោកលើកឡើងថា គោលដៅរបស់រុស្ស៊ីក្នុងការចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០២៧ នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់អ៊ុយក្រែន។

លោក Sienik បាននិយាយថា «ប្រសិនបើពួកគេបាញ់បង្ហោះ Rassvet នៅចុងឆ្នាំ ២០២៦ ពួកគេនឹងអាចកំណត់គោលដៅវាយប្រហារលើទីតាំងនានារបស់អ៊ុយក្រែនបានភ្លាមៗ នៅលើទឹកដីរបស់យើង»។

លោកបានបន្ថែមថា លោកនឹងចែករំលែកព័ត៌មានលម្អិតជាមួយរដ្ឋាភិបាល និងសភាសហរដ្ឋអាមេរិក អំពីក្រុមហ៊ុន និងបុគ្គល ដែលទីក្រុងកៀវចោទប្រកាន់ថា បានជួយគាំទ្រដល់គម្រោង Rassvet នេះ។

បើតាម reuters , បណ្តាប្រទេសលោកខាងលិចបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកទំនាក់ទំនង តាមរយៈផ្កាយរណបរបស់រុស្ស៊ី ប៉ុន្តែ នៅតែមានចន្លោះប្រហោងមួយចំនួន។ ទីក្រុងកៀវបាននិងកំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនពង្រីកវិសាលភាពទណ្ឌកម្មប្រឆាំងនឹងក្រុមក្រុមហ៊ុន និងបុគ្គលរុស្ស៊ីឱ្យកាន់តែទូលំទូលាយ។

យ៉ាងណាមិញ អ៊ុយក្រែនបាននិងកំពុងទាមទារយ៉ាងខ្លាំងក្លាឱ្យមានការប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់អាមេរិក ដែលមានវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ ដើម្បីឱ្យខ្លួនអាចវាយប្រហារទៅលើទីតាំងបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ី៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា