បក្សប្រឆាំង អ៊ីស្រាអែល ចោទលោក Netanyahu ថា កំពុងអុជបញ្ឆេះសត្រូវមកវាយប្រហារ មុនថ្ងៃបោះឆ្នោត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បក្សប្រឆាំង អ៊ីស្រាអែល ចោទលោក Netanyahu ថា កំពុងអុជបញ្ឆេះសត្រូវមកវាយប្រហារ មុនថ្ងៃបោះឆ្នោត

បក្សប្រឆាំង អ៊ីស្រាអែល ចោទលោក Netanyahu ថា កំពុងអុជបញ្ឆេះសត្រូវមកវាយប្រហារ មុនថ្ងៃបោះឆ្នោត

ហ្ស៊េរុយសាឡឹម ៖ មេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃពុធ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថា កំពុងប្រើប្រាស់យុទ្ធសាស្រ្តអុជបញ្ឆេះឱ្យសត្រូវមកវាយប្រហារ នៅមុនការបោះឆ្នោតសកលដែលនឹងឈានចូលមកដល់នៅដើមខែតុលានេះ ។

បើតាម Aljazeera, ការចោទប្រកាន់នេះកើតមានឡើង បន្ទាប់ពីលោក Netanyahu បានចេញវីដេអូព្រមានមួយកាលពីថ្ងៃអង្គារ ថា ខ្មាំងសត្រូវអាចនឹងប៉ុនប៉ងវាយប្រហារមកលើប្រទេសអ៊ីស្រាអែល នៅមុនការបោះឆ្នោតខិតជិតមកដល់ ។

យ៉ាងណា លោក Netanyahu មិនបានបង្ហើបថាតើសត្រូវមកពីប្រទេសណាមួយនោះទេ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយ មេដឹកនាំចាស់វស្សាអ៊ីស្រាអែលរូបនេះ ធ្លាប់បានព្រមានពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ក្រុមហាម៉ាស ក្រុមហេសបូឡា និងអាជ្ញាធរប៉ាឡេស្ទីន ក៏ដូចជាសន្យាសងសឹកទៅវិញ ក្នុងករណីអ៊ីស្រាអែលរងការវាយប្រហារផងដែរ ។

បញ្ហានេះលោក Yair Lapid ដែលជាមេដឹកនាំបក្សប្រឆាំងព្រមានទៅកាន់លោក Netanyahu ថា មិនគួរធ្វើឲ្យប្រជាជនភ័យស្លន់ស្លោឡើយ ដោយសារតែអ៊ីស្រាអែលជិតឈានដល់ការបោះឆ្នោតទៅហើយ ។

លោកថា ព័ត៌មានទាក់ទងនឹងការគំរាមកំហែងសន្តិសុខជាតិ គួរតែត្រូវបានផ្សព្វផ្សាយដោយស្ថាប័នជំនាញផ្លូវការ មិនមែនបង្ហោះពាសវាលពាសកាលតាមបណ្តាញសង្គម ដើម្បីកេងចំណេញសន្លឹកឆ្នោតនោះទេ ។

ជាមួយគ្នានេះ លោក Lapid ក៏បានចោទប្រកាន់លោក Netanyahu ចំៗ ថាកំពុងប្រើប្រាស់សន្តិសុខជាតិ និងមូលដ្ឋានយោធា ធ្វើជាឆាកល្ខោន ឬជាឧបករណ៍សម្រាប់ថតវីដេអូឃោសនាបោះឆ្នោត ។

មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងចោទប្រកាន់លោក Netanyahu ទៀតថាបានមើលស្រាល ចំពោះការព្រមានពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

លោកសង្កត់ធ្ងន់ថា សង្គ្រាមនេះបានអូសទាញអ៊ីស្រាអ៊ែលធ្លាក់ជ្រៅទៅក្នុងសង្គ្រាមប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនច្រើនជាង ៧៦,០០០ នាក់ត្រូវបានសម្លាប់ ។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែតុលាខាងមុខនេះ គឺជាការបោះឆ្នោតលើកដំបូងរបស់ប្រទេសអ៊ីស្រាអែល ។

ការបោះឆ្នោតនេះ នឹងក្លាយជាការកំណត់ជោគជ័យវាសនារបស់លោក Netanyahu ថាតើអាចបន្តកាន់អំណាចបានទៀតដែរទេ ឬក៏ត្រូវបរាជ័យក្រោមថ្វីដៃគណបក្សប្រឆាំង ដែលសន្យាថា នឹងនាំមកនូវយុគសម័យថ្មីមួយដល់អ៊ីស្រាអែល ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា