លោក Putin ថា រុស្ស៊ី នឹងវាយយកតំបន់ Donetsk លឿនជាងការគិតរបស់ អ៊ុយក្រែន និង អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Putin ថា រុស្ស៊ី នឹងវាយយកតំបន់ Donetsk លឿនជាងការគិតរបស់ អ៊ុយក្រែន និង អឺរ៉ុប

លោក Putin ថា រុស្ស៊ី នឹងវាយយកតំបន់ Donetsk លឿនជាងការគិតរបស់ អ៊ុយក្រែន និង អឺរ៉ុប

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ និយាយថា រុស្ស៊ីអាចនឹងវាយដណ្តើមកាន់កាប់តំបន់ដែលនៅសល់ក្នុងតំបន់ Donetsk ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន បានលឿនជាងការគិតទុករបស់អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប ។

លោក Putin បានថ្លែងក្នុងវេទិកា Valdai Discussion Club នៅទីក្រុងមូស្គូ ថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន និងអឺរ៉ុប ជឿថា កងទ័ពអ៊ុយក្រែនអាចបន្តទប់ទល់ និងរក្សាការគ្រប់គ្រងតំបន់ទាំងនោះបានរយៈពេលពី ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំទៀត ។ ប៉ុន្តែលោកអះអាងថា យោធារុស្ស៊ីនឹងអាចសម្រេចផែនការដណ្តើមយកបានលឿនជាងនេះឆ្ងាយ។

លោក Putin បន្ថែមថា យោធារុស្ស៊ីបានគ្រប់គ្រងទឹកដីថែមទៀតប្រមាណ ១,៣០១ គីឡូម៉ែត្រការ៉េ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ពោលច្រើនជាងមុនប្រហែល ២,៥ ដង បើធៀបនឹងខែមុនៗ ។

ជាមួយគ្នានេះ ប្រមុខវិមានក្រឹមឡាំងរូបនេះ បានអះអាងជាថ្មីថា ទីក្រុងមូស្គូចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់តាមអាចធ្វើបាន តាមរយៈការចរចា ។ ប៉ុន្តែលោកថា ការបញ្ចប់សង្គ្រាមទាមទារការធានាសន្តិសុខពីប្រទេសលោកខាងលិច និងការបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែង ជាពិសេសអព្យាក្រឹតភាពរបស់អ៊ុយក្រែន នៅតែជាគោលដៅមួយរបស់រុស្ស៊ី ។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា