អ៊ីរ៉ង់ ជំរុញឱ្យ អ៊ីរ៉ាក់ លុបចោលការរឹតបន្តឹងជើងហោះហើរ និងស្តារការធ្វើដំណើរតាមផ្លូវអាកាសឱ្យប្រក្រតីវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ជំរុញឱ្យ អ៊ីរ៉ាក់ លុបចោលការរឹតបន្តឹងជើងហោះហើរ និងស្តារការធ្វើដំណើរតាមផ្លូវអាកាសឱ្យប្រក្រតីវិញ

អ៊ីរ៉ង់ ជំរុញឱ្យ អ៊ីរ៉ាក់ លុបចោលការរឹតបន្តឹងជើងហោះហើរ និងស្តារការធ្វើដំណើរតាមផ្លូវអាកាសឱ្យប្រក្រតីវិញ

តេហរ៉ង់ ៖ អ៊ីរ៉ង់ បានអំពាវនាវឱ្យមានការលុបចោលការរឹតបន្តឹងលើជើងហោះហើរ រវាងប្រទេសរបស់ខ្លួន ជាមួយនឹង អ៊ីរ៉ាក់ ហើយជំរុញឱ្យការធ្វើដំណើរតាមផ្លូវអាកាស ប្រទេសរដ្ឋជិតខាងទាំងពីរ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍, ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ទោះបីជាគោរពអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ាក់ក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានអំពាវនាវឱ្យមាន «ការសម្រេចចិត្តសមស្រប» ដើម្បីលុបចោលការរឹតបន្តឹង និងស្តារប្រតិបត្តិការធម្មតារបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ។

ក្រសួងនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ទណ្ឌកម្ម និង អ្វីដែលខ្លួនហៅថា «អំពើភេរវកម្មសេដ្ឋកិច្ច» ដើម្បីរំខានដល់ពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវអាកាសរបស់អ៊ីរ៉ង់ ជាមួយប្រទេសដទៃទៀត។

ក្រសួងបានបញ្ជាក់ថា ការរឹតបន្តឹងលើការធ្វើដំណើរតាមផ្លូវអាកាសរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ គឺផ្ទុយនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើររាប់សែននាក់ រួមទាំងអ្នកធ្វើធម្មយាត្រា, អ្នកជំងឺ, សិស្ស, និស្សិត និង អ្នកជំនួញ។

ក្រសួងបានលើកឡើងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រ សាសនា វប្បធម៌ ព្រមទាំង រវាងប្រជាជន និងប្រជាជន ហើយបានបន្ថែមថា ការតភ្ជាប់ផ្នែកដឹកជញ្ជូនគួរតែត្រូវបានគ្រប់គ្រងតាមរយៈ «វិធីសាស្រ្តឯករាជ្យ ប្រកបដោយការទទួលខុសត្រូវ និងមានចក្ខុវិស័យឆ្ពោះទៅមុខ» ដោយផ្អែកលើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

បើតាម anadolu, សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងចំពេលដែលមានទណ្ឌកម្មរយៈពេលយូររបស់សហរដ្ឋអាមេរិកមកលើអ៊ីរ៉ង់ រួមទាំង វិធានការដែលប៉ះពាល់ដល់វិស័យអាកាសចរណ៍ និងប្រតិបត្តិការនានា ដែលពាក់ព័ន្ធនឹងស្ថាប័នរបស់អ៊ីរ៉ង់។

ទីក្រុងវ៉ាស៊ីនតោនអះអាងថា ទណ្ឌកម្មទាំងនេះមានគោលបំណងកម្រិតប្រាក់ចំណូល និងធនធានរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់អះអាងថា ទណ្ឌកម្មទាំងនោះរំខានដល់ទំនាក់ទំនងសេដ្ឋកិច្ច និង ការដឹកជញ្ជូនជាប្រក្រតី៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា