អាមេរិក និង រុស្ស៊ី ស្វែងរកជំនួញប្រេងរាប់ពាន់លានដុល្លារ អំឡុងចរចារឿងសង្គ្រាមអ៊ុយក្រែន នៅមូស្គូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និង រុស្ស៊ី ស្វែងរកជំនួញប្រេងរាប់ពាន់លានដុល្លារ អំឡុងចរចារឿងសង្គ្រាមអ៊ុយក្រែន នៅមូស្គូ

អាមេរិក និង រុស្ស៊ី ស្វែងរកជំនួញប្រេងរាប់ពាន់លានដុល្លារ អំឡុងចរចារឿងសង្គ្រាមអ៊ុយក្រែន នៅមូស្គូ

មូស្គូ ៖ កាសែត New York Times បានទម្លាយឲ្យដឹង កាលពីថ្ងៃសៅរ៍ថា អំឡុងការចរចារវាងអាមេរិក និងរុស្ស៊ី អំពីបញ្ហាសង្គ្រាមអ៊ុយក្រែន នៅទីក្រុងមូស្គូ នាពេលថ្មីៗនេះ ក៏មានកិច្ចពិភាក្សា ជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអាជីវកម្មប្រេង ដែលមានតម្លៃរាប់ពាន់លានដុល្លារ ផងដែរ។

បើតាមសារព័ត៌មានអាមេរិកមួយនេះ និង ចេញផ្សាយបន្តដោយ Reuters, ការចរចារបស់រដ្ឋបាល លោក Trump ជាមួយរុស្ស៊ីស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានពង្រីកវិសាលភាពទៅដល់កិច្ចព្រមព្រៀងប្រេងតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ថ្នាក់ដឹកនាំអាជីវកម្មមកពីមជ្ឈិមបូព៌ា ហើយ មានទំនាក់ទំនងជាមួយអ្នកចរចារបស់អាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner។

យោងតាមរបាយការណ៍នេះ, កិច្ចព្រមព្រៀងដែលត្រូវអាស្រ័យលើការអនុម័តពីរដ្ឋាភិបាលអាមេរិក និងវិមានក្រឹមឡាំង (Kremlin) នោះ មានពាក់ព័ន្ធនឹងបណ្តាញដ៏ធំទូលាយនៃប្រភពប្រេង, រោងចក្រចម្រាញ់ប្រេង និង ស្ថានីយ៍ប្រេងឥន្ធនៈ នៅជុំវិញពិភពលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលរុស្ស៊ី Lukoil។

សេតវិមាន, ក្រសួងរតនាគារអាមេរិក និង ក្រុមហ៊ុន Lukoil មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនៅក្រៅម៉ោងធ្វើការធម្មតានោះទេ។

ប៉ុន្តែ កាសែត New York Times នេះបានឱ្យដឹងថា ក្រុមដែលកំពុងស្វែងរកកិច្ចព្រមព្រៀងនេះ រួមមាន វិនិយោគិន និង ជាមហាសេដ្ឋីអាមេរិក លោក Todd Boehly, ក្រុមអាជីវកម្មមកពីមជ្ឈិមបូព៌ាចំនួនពីររូប ដែលធ្លាប់ធ្វើពាណិជ្ជកម្មជួញដូរ ជាមួយលោក Kushner ឬ គ្រួសាររបស់លោក Witkoff និងស្ថាប័នមួយរបស់រដ្ឋាភិបាលអាមេរិក។

ប្រភពក៏បានរាយការណ៍ដោយដកស្រង់សម្តីបុគ្គលដឹងពីកិច្ចប្រជុំនេះដែរថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងជុំវិញកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក Witkoff និងលោក Kushner នៅឯវិមានក្រឹមឡាំង កាលពីថ្ងៃទី៥ ខែកញ្ញា។

បុគ្គលម្នាក់ក្នុងចំណោមនោះបាននិយាយថា លោក Putin បានស្នើឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះ ដើម្បីបង្ហាញដល់ប្រជាជនរុស្ស៊ីថា ពួកគេអាចធ្វើអាជីវកម្មជាមួយសហរដ្ឋអាមេរិកបាន៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា