លោកស្រី Takaichi ងាកមកថ្លែងថា ចិន គឺជាអ្នកជិតខាងសំខាន់បំផុតរបស់ ជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី Takaichi ងាកមកថ្លែងថា ចិន គឺជាអ្នកជិតខាងសំខាន់បំផុតរបស់ ជប៉ុន

លោកស្រី Takaichi ងាកមកថ្លែងថា ចិន គឺជាអ្នកជិតខាងសំខាន់បំផុតរបស់ ជប៉ុន

តូក្យូ ៖ ជាលើកដំបូង តាំងពីរិះគន់ធ្ងន់ៗលើប្រទេសចិន ជុំវិញកោះតៃវ៉ាន់, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ស្រាប់តែមកថ្លែងចាត់ទុក ចិន ថា ជាប្រទេសជិតខាងដ៏សំខាន់ របស់ទីក្រុងតូក្យូ ហើយ សន្យាថា នឹងកសាងទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសទាំងពីរ អំឡុងសុន្ទរកថា បង្ហាញពីគោលនយោបាយ នៅថ្ងៃចន្ទ ទី៥ ខែតុលានេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់សភាថា «ចិនគឺជាប្រទេសជិតខាងដ៏សំខាន់ ហើយទោះបីជាមានការលំបាកក៏ដោយ យើងបានកសាងទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ»។

លោកស្រីបន្តថា «យើងនឹងខិតខំធានាឱ្យមានការទំនាក់ទំនងគ្នា លើបញ្ហាប្រឈមរួម ជំរុញកិច្ចសន្ទនាដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងកសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព»។

បើតាម CNA, ទំនាក់ទំនងការទូត រវាងមហាអំណាចសេដ្ឋកិច្ច នៅអាស៊ីទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកស្រី Takaichi បានលើកឡើង កាលពីខែវិច្ឆិកា ឆ្នាំមុនថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីមានការវាយប្រហារណាមួយ មកលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន។

ជាការឆ្លើយតប ដោយខឹងសម្បារ, ប្រទេសចិនបានព្រមានពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និង បានដាក់ចេញនូវការរឹតបន្តឹងពាណិជ្ជកម្ម ដែលត្រូវបានគេរាយការណ៍ថា បាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់រ៉ែដ៏កម្រដែលមានសារៈសំខាន់សម្រាប់បណ្តាក្រុមហ៊ុនជប៉ុន។

ការថ្លែងបន្ទន់ឥរិយាបថរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនវ័យ៦៥ឆ្នាំរួបនេះ យ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់របស់ចិនបាននិយាយ កាលពីសប្តាហ៍មុនថា ទំនាក់ទំនងជាមួយទីក្រុងតូក្យូគឺ «កំពុងរង់ចាំការធ្វើឱ្យប្រសើរឡើងវិញ» នៅពេលដែលមន្ត្រីរូបនេះបានជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុនម្នាក់ ដែលដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា