មេធំចារកម្ម ព្រមានថា អាល្លឺម៉ង់ កំពុងប្រឈមមុខនឹង “សង្គ្រាមស្រមោល” ជាមួយ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំចារកម្ម ព្រមានថា អាល្លឺម៉ង់ កំពុងប្រឈមមុខនឹង “សង្គ្រាមស្រមោល” ជាមួយ រុស្ស៊ី

មេធំចារកម្ម ព្រមានថា អាល្លឺម៉ង់ កំពុងប្រឈមមុខនឹង “សង្គ្រាមស្រមោល” ជាមួយ រុស្ស៊ី

ប៊ែរឡាំង ៖ អាល្លឺម៉ង់កំពុងប្រឈមមុខនឹងហានិភ័យអូសទាញចូលទៅក្នុង “សង្គ្រាមស្រមោល” ជាមួយរុស្ស៊ី ខណៈការវាយប្រហារបែប «កូនកាត់» របស់ទីក្រុងមូស្គូកំពុងកើនឡើង ។ នេះជាការព្រមានធ្ងន់ៗរបស់មេធំចារកម្មបរទេសរបស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ។

ការព្រមាននេះកើតឡើង ស្របពេលដែលអាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីជាបន្តបន្ទាប់ថា កំពុងធ្វើយុទ្ធនាការ “សង្គ្រាមកូនកាត់” ក្នុងនោះរួមមាន ការធ្វើចារកម្ម ការបំផ្លិចបំផ្លាញ និងសកម្មភាពរំខានផ្សេងៗ ។ ប៉ុន្តែការចោទប្រកាន់ទាំងនេះ ត្រូវបានរុស្ស៊ីប្រកាសច្រានចោល ។

យ៉ាងណា ប្រធានសេវាចារកម្មសហព័ន្ធអាល្លឺម៉ង់ លោក Martin Jaeger បានប្រាប់សមាជិកសភា អំឡុងសវនាការរបស់គណៈកម្មាធិការត្រួតពិនិត្យសកម្មភាពចារកម្ម នៅទីក្រុងប៊ែរឡាំង ថា “សង្គ្រាមស្រមោល” ដែលរុស្ស៊ីមិនប្រកាសជាផ្លូវការប្រឆាំងនឹងអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងកើនឡើង ហើយបានឈានចូលដំណាក់កាលថ្មីដែលមានគ្រោះថ្នាក់ជាងមុន ។

ជាមួយគ្នានេះ លោក Jaeger ក៏បានព្រមានផងដែរថា អាល្លឺម៉ង់កំពុងប្រឈមមុខនឹងហានិភ័យត្រូវបានអូសទាញចូលទៅក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ខណៈបច្ចុប្បន្ន គ្មានប្រទេសណាមួយដែលបង្កការគំរាមកំហែងដោយផ្ទាល់ទូលំទូលាយ និងជាក់ស្តែងចំពោះអាល្លឺម៉ង់ ដូចរុស្ស៊ីនោះទេ ។

លោក Jaeger បានប្រាប់មូលហេតុថា អាល្លឺម៉ង់បានក្លាយជា “ឧបសគ្គដ៏សំខាន់” របស់រុស្ស៊ី ក្នុងការពង្រីកឥទ្ធិពល និងអំណាចនៅអឺរ៉ុប ហើយដោយសារហេតុនេះ អាល្លឺម៉ង់ក៏បានក្លាយជាគោលដៅនៃសកម្មភាពរបស់រុស្ស៊ីផងដែរ ។

ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបង្កើនការចំណាយផ្នែកការពារជាតិ ដើម្បីពង្រឹងកងទ័ព និងទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី ខណៈដែលអាល្លឺម៉ង់ក៏ជាប្រទេសអឺរ៉ុបមួយ ក្នុងចំណោមអ្នកគាំទ្រសំខាន់បំផុតរបស់អ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា