លោក Netanyahu គំរាមតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សា ដល់ទីបញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu គំរាមតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សា ដល់ទីបញ្ចប់

លោក Netanyahu គំរាមតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សា ដល់ទីបញ្ចប់

ហ៊្សេរុយសាឡឹម ៖ អ៊ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការដេញតាមសម្លាប់ពួកមេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា រហូតដល់ទីបញ្ចប់ ។ នេះគឺជាសម្តីគំរាមធ្ងន់ៗរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ។

ការគំរាមនេះកើតឡើង ចំពេលដែលប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានព្រមានពីការកើនឡើងការបែកបាក់ និងជម្លោះផ្ទៃក្នុងរបស់រដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន មុនពេលការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីមកដល់នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ។

ទោះបីមានការព្រមានពីការបែកបាក់ផ្ទៃក្នុងក៏ដោយ លោក Netanyahu បានថ្លែងអះអាងក្នុងពិធីមួយនៅឯទីបញ្ចុះសព Mount Herzl ក្នុងទីក្រុងហ៊្សេរុយសាឡឹមខាងលិច ថា អ៊ីស្រាអែលនៅមានភារកិច្ចជាច្រើនទៀតដែលត្រូវបំពេញ ហើយរដ្ឋាភិបាលរបស់លោកប្តេជ្ញាបញ្ចប់ភារកិច្ចទាំងនោះ ។

លោក Netanyahu ដែលដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ចាប់តាំងពីចុងឆ្នាំ ២០២២ បានសង្កត់ធ្ងន់ថា ក្រុមហាម៉ាស នឹងមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងតំបន់ហ្គាហ្សាជាដាច់ខាត ។

បើតាម Anadolu, ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការកំណត់គោលដៅសម្លាប់មេដឹកនាំ និងសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស ទាំងនៅក្នុង និងក្រៅដែនដីប៉ាឡេស្ទីនដែលខ្លួនកាន់កាប់ ។

ប្រតិបត្តិការទាំងនោះ បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរងរបួសជាច្រើន ។ ជាក់ស្តែង បើតាមតួលេខរបស់ភាគីប៉ាឡេស្ទីន សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានសម្លាប់ជីវិតប្រជាជនប៉ាឡេស្ទីនច្រើនជាង ៧៤,០០០នាក់ និងរងរបួសជាង ១៧៥,០០០ នាក់ ខណៈហេដ្ឋារចនាសម្ព័ន្ធប្រហែល ៩០ ភាគរយក្នុងតំបន់នេះត្រូវបានបំផ្លាញស្ទើរទាំងស្រុង ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា