លោក ត្រាំ ប្រកាសបើកដៃឲ្យ អ៊ីរ៉ង់ ចូលមកកម្ទេចទីក្រុង Los Angeles និង San Diego | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសបើកដៃឲ្យ អ៊ីរ៉ង់ ចូលមកកម្ទេចទីក្រុង Los Angeles និង San Diego

លោក ត្រាំ ប្រកាសបើកដៃឲ្យ អ៊ីរ៉ង់ ចូលមកកម្ទេចទីក្រុង Los Angeles និង San Diego

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានលើកឡើងពីគំនិតដ៏ភ្ញាក់ផ្អើលមួយ ដោយអនុញ្ញាតឱ្យអ៊ីរ៉ង់ចូលមកកម្ទេចទីក្រុង Los Angeles និង San Diego របស់រដ្ឋ California ។ នេះបើតាមការចុះផ្សាយរបស់ CBS News កាលពីថ្ងៃចន្ទ ។

ថ្លែងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Nebraska, លោក Trump និយាយថា «ដើម្បីរក្សាសុវត្ថិភាពពិភពលោក និងសហរដ្ឋអាមេរិកផងនោះ ការអនុញ្ញាតឲ្យអ៊ីរ៉ង់កម្ទេចទីក្រុង Los Angeles និងទីក្រុង San Diego គ្រាន់តែជាការចំណាយដ៏តូចតាចមួយប៉ុណ្ណោះ ។

ប្រតិកម្មនឹងការលើកឡើងនេះ, អភិបាលក្រុង San Diego លោក Todd Gloria បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា «ទីក្រុង San Diego មិនមែនជាកន្លែងដែលអាចបោះបង់ចោលបាននោះឡើយ ហើយទីក្រុងមួយនេះក៏មិនមែនជា តម្លៃដ៏តូចមួយដែលត្រូវប្ដូរយកសុវត្ថិភាពនោះដែរ ។

ក្នុងសំណេរនោះរៀបរាប់ទៀតថា សូមកុំយកទីក្រុង San Diego ទៅពាក់ព័ន្ធនឹងការនិយាយស្តីអំពីសង្គ្រាម ដោយគ្មានការទទួលខុសត្រូវបែបនេះ ។

ចំណែកអភិបាលក្រុង Los Angeles លោកស្រី Karen Bass ក៏បានបញ្ចេញប្រតិកម្មផងដែរថា «តួនាទីរបស់ប្រធានាធិបតី គឺ ការពារប្រទេស មិនមែនគំរាមកំហែងប្រទេសខ្លួនឯងដោយផ្ទាល់បែបនេះនោះទេ ។ លោកស្រីថា ការនិយាយស្ដីរបស់ប្រធានាធិបតីមិនត្រូវលើកទឹកចិត្តឱ្យមានការវាយប្រហារមកលើអាយុជីវិតរបស់ប្រជាជនអាមេរិកខ្លួនឯងនោះទេ» ។

ជាមួយគ្នានេះ អភិបាលរដ្ឋ California, លោក Gavin Newsom ក៏បានរិះគន់យ៉ាងខ្លាំងចំពោះរឿងនេះដូចគ្នា ។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា «បន្ទាប់ពីបញ្ជូនកងទ័ព និងកងម៉ារីន មកកាន់កាប់រដ្ឋ California ហើយ, ឥឡូវនេះ លោក Donald Trump ថែមទាំងឲ្យសត្រូវបរទេសគួរតែកម្ទេចទីក្រុង Los Angeles និង San Diego ថែមទៀត ។

អភិបាលរដ្ឋ California រូបនេះបញ្ជាក់ថា លោក Trump ប្រហែលជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត និងមានគ្រោះថ្នាក់» ។

បើតាម cbsnews, ក្រៅពីជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីពីរ របស់អាមេរិក, Los Angeles ក៏ជាទីតាំងនៃទីស្នាក់ការកណ្តាលនៃទីបញ្ជាការរបស់កងកម្លាំងអវកាសជាតិ, ក្រុមហ៊ុនម៉ៅការផ្នែកអាកាសចរណ៍ និង អវកាសដូចជា Lockheed Martin, Boeing និង Northrop Grumman ព្រមទាំង ជាមជ្ឈមណ្ឌលស្រាវជ្រាវដែលទទួលបានមូលនិធិពីរដ្ឋាភិបាលសហព័ន្ធ ដូចជា ក្រុមហ៊ុន RAND Corporation ជាដើម ។

រីឯ ទីក្រុង San Diego ដែលជាទីក្រុងធំជាងគេទីប្រាំបីរបស់ប្រទេស មានមូលដ្ឋានយោធាសំខាន់ៗជាច្រើន នៅខាងក្នុង និងជុំវិញទីក្រុង រួមមាន ទាំងមូលដ្ឋានទ័ពជើងទឹក San Diego ដែលជាមូលដ្ឋានចតនាវាសម្រាប់កងនាវាចរអាមេរិកប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក, មូលដ្ឋានកងម៉ារីន Camp Pendleton ដែលជាកន្លែងរស់នៅ និងធ្វើការរបស់ជនស៊ីវិល និងបុគ្គលិកយោធាដែលកំពុងបំពេញភារកិច្ច ចំនួន ៧ម៉ឺននាក់។

ក្រៅពីនេះ, ទីក្រុង San Diego ក៏ជាមូលដ្ឋានទ័ពជើងទឹក Coronado ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការលើគោក និងលើទឹក និងជាទីតាំងហ្វឹកហាត់សំខាន់សម្រាប់កងកម្លាំងពិសេស Navy SEALs នៅតំបន់ឆ្នេរខាងលិចផងដែរ ៕

ប្រភព ៖ cbsnews, ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា