អ៊ីរ៉ង់ គំរាមកម្ទេចមូលដ្ឋានទ័ព អាមេរិក គ្រប់ច្រកល្ហកក្នុងពិភពលោក បើហ៊ានវាយលុកតាមជើងគោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមកម្ទេចមូលដ្ឋានទ័ព អាមេរិក គ្រប់ច្រកល្ហកក្នុងពិភពលោក បើហ៊ានវាយលុកតាមជើងគោក

អ៊ីរ៉ង់ គំរាមកម្ទេចមូលដ្ឋានទ័ព អាមេរិក គ្រប់ច្រកល្ហកក្នុងពិភពលោក បើហ៊ានវាយលុកតាមជើងគោក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់នឹងកំណត់គោលដៅវាយប្រហារលើគ្រប់មូលដ្ឋានយោធាអាមេរិកទាំងជិត ៤,៨០០ ទីតាំង នៅពាសពេញពិភពលោក ព្រមទាំងតាមបាញ់កម្ទេចនាវាទាំងអស់របស់សត្រូវផងដែរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានបញ្ជូនទាហានរបស់ខ្លួនវាយលុកចូលទឹកដីអ៊ីរ៉ង់តាមជើងគោក ។ នេះបើតាមការគំរាមរបស់លោក Ali Fadavi មេបញ្ជាការជាន់ខ្ពស់របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។

ការព្រមាននេះកើតមានឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាផ្ទុកយន្តហោះ និង កងកម្លាំងប្រតិបត្តិការចម្រុះទាំងតាមផ្លូវទឹក និងផ្លូវគោកបន្ថែមទៀត ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ព្រមទាំង បានពង្រឹងប្រព័ន្ធខែលការពារដែនអាកាស និង ប្រព័ន្ធការពារប្រឆាំងមីស៊ីលនៅតាមមូលដ្ឋាននានាក្នុងតំបន់ទៀតផង។

បើតាម Anadolu, ការដាក់ពង្រាយកងកម្លាំងទាំងនេះ ក៏ជាសញ្ញានៃការកើនឡើងភាពតានតឹងចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ដែលបានអូសបន្លាយពេលចូលដល់ខែទី ៨ ផងដែរ ។

លោក Ali Fadavi មេបញ្ជាការជាន់ខ្ពស់របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់និយាយថា ប្រសិនបើអាមេរិកបើកការវាយប្រហារតាមជើងគោក នោះយើងនឹងកំណត់គោលដៅលើរាល់ទីតាំងដែលពាក់ព័ន្ធនឹងជនជាតិអាមេរិក រួមទាំង មូលដ្ឋានទីក្រុងវ៉ាស៊ីនតោននៅទូទាំងពិភពលោក និងរាល់នាវាទាំងអស់ដែលពាក់ព័ន្ធនឹងប្រទេសនេះផងដែរ ។

លោកថា កន្លងមក កងកម្លាំងអាមេរិកយល់ច្បាស់ និងស្គាល់រសជាតិពីផលវិបាកដែលត្រូវមីស៊ីលបាញ់ចំនាវាចម្បាំងរបស់ពួកគេរួចមកហើយ ។

បើតាម USA Facts, គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ អាមេរិកមានមូលដ្ឋានយោធាចំនួន ៤ ពាន់ ៧៩០ កន្លែងនៅជុំវិញពិភពលោក ជាមួយនឹងការដាក់ពង្រាយកងកម្លាំងនៅក្រៅប្រទេស ជាង ២២ ម៉ឺន ១ពាន់នាក់ ដែលកំពុងឈរជើងនៅក្នុងប្រទេសនានា ៕

ប្រភព ៖ yenisafak_ usafacts ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា