លោក ត្រាំ ៖ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំ អ៊ីរ៉ង់ ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំ អ៊ីរ៉ង់ ឡើយ

លោក ត្រាំ ៖ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំ អ៊ីរ៉ង់ ឡើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃអង្គារថា គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំប្រទេសអ៊ីរ៉ង់ឡើយ ក្នុងអំឡុងពេលនៃសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងលើ អ៊ីរ៉ង់ ដែលកំពុងអូសបន្លាយចូលដល់ខែទី៨។

លោក Trump បានមានប្រសាសន៍ថា «មេដឹកនាំរបស់ពួកគេត្រូវបានកម្ចាត់អស់ហើយ… ក្រុមមេដឹកនាំជួរទីពីររបស់ពួកគេក៏ត្រូវបានកម្ចាត់អស់ដែរ ហើយបញ្ហាធំបំផុតដែលជួបប្រទះនោះគឺ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាអ្នកដឹកនាំប្រទេសនេះឡើយ»។

បើតាម reuters , អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃសង្គ្រាម រវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។

កូនប្រុសរបស់លោក គឺ លោក Mojtaba Khamenei បានឡើងបន្តតំណែង ប៉ុន្តែ គេមិនបានឃើញគាត់បង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពីលោកបានរងរបួសនៅក្នុងការវាយប្រហារ ដែលបានសម្លាប់ឪពុករបស់ខ្លួននោះមក។

ការលើកឡើងរបស់ ត្រាំ ដែលថា គ្មាននរណាម្នាក់ដឹងថា អ្នកណាជាមេដឹកនាំ អ៊ីរ៉ង់ បែបនេះ បានធ្វើឡើង មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ដែលជាការបោះឆ្នោតកំណត់ថា គណបក្សណានឹងគ្រប់គ្រងសភា។

ប៉ុន្តែ លោក ត្រាំ រងហានិភ័យ ពិបាកនឹងឈ្នះ ខណៈដែលតម្លៃប្រេងឥន្ធនៈកើនឡើង បណ្តាលមកពីសង្គ្រាមនេះហើយ មេដឹកនាំអាមេរិកវ៍យ៨០ឆ្នាំរូបនេះមានកម្រិតនៃការគាំទ្រទាបបំផុតជាប្រវត្តិសាស្ត្រ។

ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ ព្រមទាំង ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់លាននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋាន៕

ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា