ចិន តវ៉ាប្រឆាំងការបញ្ជូនយន្តហោះចម្បាំងរបស់ អាមេរិក ទៅឱ្យ កោះតៃវ៉ាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន តវ៉ាប្រឆាំងការបញ្ជូនយន្តហោះចម្បាំងរបស់ អាមេរិក ទៅឱ្យ កោះតៃវ៉ាន់

ចិន តវ៉ាប្រឆាំងការបញ្ជូនយន្តហោះចម្បាំងរបស់ អាមេរិក ទៅឱ្យ កោះតៃវ៉ាន់

ប៉េកាំង ៖ ប្រទេសចិនប្រកាសតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការសាជាថ្មី ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ បន្ទាប់ពីកោះមួយនេះ ទទួលបានយន្តហោះចម្បាំង F-16V Block 70 ចំនួន ២ គ្រឿងដំបូង ក្នុងចំណោម ៦៦ គ្រឿងដែលបានបញ្ជាទិញពីទីក្រុងវ៉ាស៊ីនតោន ។

អ្នកនាំពាក្យក្រសួងបរទេសចិន លោក Gou Jiakun កាលពីថ្ងៃ អង្គារ និយាយថា ជំហររបស់ចិន គឺច្បាស់លាស់ ហើយទីក្រុងប៉េកាំងប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តៃវ៉ាន់ ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់មហាយក្សចិន ហើយការដោះស្រាយបញ្ហានេះ មិនគួរមានការជ្រៀតជ្រែកពីខាងក្រៅឡើយ ។

ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន កើតឡើងក្រោយយន្តហោះចម្បាំង F-16V Block 70 ចំនួន ២ គ្រឿង បានបញ្ជូនមកដល់មូលដ្ឋានទ័ពអាកាស Chihhang ក្នុងទីក្រុង Taitung ភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែតុលា បន្ទាប់ពីហោះចេញពីហាវ៉ៃ និងឈប់សំចតនៅកោះ Guam ។

នេះជាការបញ្ជូនលើកដំបូង ក្នុងចំណោមយន្តហោះចម្បាំងទាំង ៦៦ គ្រឿង ដែលតៃវ៉ាន់បានបញ្ជាទិញពីសហរដ្ឋអាមេរិក ។ កិច្ចព្រមព្រៀងទិញយន្តហោះ និងឧបករណ៍ពាក់ព័ន្ធ ត្រូវបានសហរដ្ឋអាមេរិកអនុម័តនៅឆ្នាំ ២០១៩ ក្នុងតម្លៃប្រមាណ ៨ ពាន់លានដុល្លារ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា