អ៊ីរ៉ង់ និង អូម៉ង់ នឹងដាក់ជូនស្ថាប័នអន្តរជាតិ នូវកិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពនៅច្រកហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ និង អូម៉ង់ នឹងដាក់ជូនស្ថាប័នអន្តរជាតិ នូវកិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពនៅច្រកហ័រមូស

អ៊ីរ៉ង់ និង អូម៉ង់ នឹងដាក់ជូនស្ថាប័នអន្តរជាតិ នូវកិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពនៅច្រកហ័រមូស

តេហេរ៉ង់ ៖ អ៊ីរ៉ង់ និង អូម៉ង់ មានគម្រោងជូនដំណឹងដល់ស្ថាប័នអន្តរជាតិ ក្នុងពេលឆាប់ៗនេះ អំពីកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ស្តីពីសុវត្ថិភាពនៅច្រកសមុទ្រហ័រមូស។ នេះបើតាមការអះអាងរបស់ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ។

បើតាម Tass, ទីភ្នាក់ងារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់អ្នកការទូតរូបនេះ មកចុះផ្សាយថា «ស្ថាប័នអន្តរជាតិពាក់ព័ន្ធ នឹងត្រូវបានជូនដំណឹង ក្នុងពេលឆាប់ៗនេះ អំពីកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអូម៉ង់ ស្តីពីច្រកផ្លូវដែលមានសុវត្ថិភាព នៅក្នុងច្រកសមុទ្រហ័រមូស»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «ការពិភាក្សាគ្នា រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងម៉ូស្កាត ទទួលបានជោគជ័យ ហើយភាគីទាំងពីរបានឯកភាពគ្នា លើកូអរដោណេភូមិសាស្ត្រនៃច្រកផ្លូវ ដែលមានសុវត្ថិភាពទាំងនោះ»។

យោងតាមលោក Esmaeil Baghaei, អ៊ីរ៉ង់ និង អូម៉ង់ បានឈានដល់ការយល់ដឹងរួមគ្នា លើនីតិវិធីនៃការជូនដំណឹងដល់ស្ថាប័នអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហានេះ ហើយជំហានពាក់ព័ន្ធនឹងត្រូវបានអនុវត្តនៅពេលដ៏ខ្លីខាងមុខ។

បើតាមប្រភពដដែល, ប្រទេសអ៊ីរ៉ង់នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅក្នុងតំបន់ សម្រាប់ការចូល និងការចេញ ឆ្លងកាត់ច្រកសមុទ្រ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និង ជាចំណាប់ខ្មាំងក្នុងសង្គ្រាម អាមេរិក និងអ៊ីរ៉ង់ មួយនេះ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា