កូរ៉េខាងជើង ប្រកាសចេតនាស្ដារទំនាក់ទំនងជាមួយបងប្អូន កូរ៉េខាងត្បូង ប៉ុន្តែត្រូវមានលក្ខខណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ប្រកាសចេតនាស្ដារទំនាក់ទំនងជាមួយបងប្អូន កូរ៉េខាងត្បូង ប៉ុន្តែត្រូវមានលក្ខខណ្ឌ

កូរ៉េខាងជើង ប្រកាសចេតនាស្ដារទំនាក់ទំនងជាមួយបងប្អូន កូរ៉េខាងត្បូង ប៉ុន្តែត្រូវមានលក្ខខណ្ឌ

ព្យុងយ៉ាង ៖ ជាប្រទេសដែលធ្លាប់តែប្រកាន់ជំហររឹងទទឹង ពេលនេះកូរ៉េខាងជើងបានប្រកាសពីចេតនាចង់ស្ដារទំនាក់ទំនងជាមួយបងប្អូនកូរ៉េខាងត្បូងឡើងវិញ ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏បានដាក់លក្ខខណ្ឌដល់ទីក្រុងសេអ៊ូល ត្រូវតែបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅមកលើខ្លួនផងដែរ ។

លោកស្រី Kim Yo Jong ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងនិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា «ប្រសិនបើកូរ៉េខាងត្បូងពិតជាប្រាថ្នាចង់ស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើងវិញនោះ គប្បីប្រុងប្រយ័ត្នចំពោះអារម្មណ៍របស់ភាគីម្ខាងទៀត ជាពិសេសនៅក្នុងគ្រប់ពាក្យសម្ដី និងសកម្មភាព ហើយត្រូវបង្ហាញនូវការគោរព ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ជាមុនសិន» ។

បើតាម CNA, ការបន្ទន់ឥរិយាបទ ជាលើកដំបូងបែបនេះ បានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើង បានបដិសេធការទទួលខុសត្រូវចំពោះករណីផ្ទុះគ្រាប់មីន នៅតំបន់គ្មានយោធា ហៅកាត់ DMZ ដែលបណ្តាលឲ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួស ។

តំបន់គ្មានយោធា ហៅកាត់ DMZ គឺជាខ្សែបន្ទាត់ខណ្ឌចែកកូរ៉េទាំងពីរចាប់តាំងពីកិច្ចព្រមព្រៀងផ្អាកសង្គ្រាមឆ្នាំ ១៩៥៣ មក ។

យ៉ាងណា ហេតុការណ៍ផ្ទុះគ្រាប់មីននៅតំបន់ DMZ កាលពីសប្តាហ៍មុន នាំឲ្យកងទ័ពជើងគោកកូរ៉េខាងត្បូងទាមទារឲ្យមានការសុំទោសជាផ្លូវការពីភាគីកូរ៉េខាងជើង ដោយបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ។

គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរក្រុងសេអ៊ូល និង បញ្ជាការដ្ឋានអង្គការសហប្រជាជាតិ ហៅកាត់ UNC ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានអះអាងថា ការផ្ទុះនេះគឺបង្កឡើងដោយគ្រាប់មីនរបស់កូរ៉េខាងជើង ដែលបានយកទៅកប់នៅខាងទឹកដីនៃព្រំដែនកូរ៉េខាងត្បូង៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា