កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន ឲ្យត្រឡប់មកវិញ។ នេះបើយោងតាមសេចក្តីប្រកាស នៅលើគេហទំព័ររបស់ក្រសួង និង ចេញផ្សាយដោយ Tass នៅថ្ងៃសុក្រនេះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា «រដ្ឋាភិបាលបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ…រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថាបញ្ហាទាំងអស់នៅក្នុងទំនាក់ទំនងទ្វេភាគី នឹងត្រូវបានដោះស្រាយ ហើយ អាជ្ញាធរកូរ៉េខាងត្បូងក៏មានបំណងបន្តការពិភាក្សាជាមួយអ៊ុយក្រែន ផងដែរ។

ការកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ នាពេលនេះ ត្រូវបានគេដឹងថា កើតមានឡើង ក្រោយពីមានជម្លោះជុំវិញការទម្លាយរឿងឈ្លើយសឹក។

បើតាម BBC, កូរ៉េខាងត្បូងទាមទារឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សុំទោស បន្ទាប់ពីមេដឹកនាំវ័យ៤៨ឆ្នាំរូបនេះ បានទម្លាយ នៅឯអង្គការសហប្រជាជាតិ កាលពីខែមុន អំពីការចាប់បញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ ទៅឲ្យកូរ៉េខាងត្បូង ដែលនាំឲ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយអះអាងថា រឿងនេះធ្លាប់បានព្រមព្រៀងគ្នាថា ត្រូវតែរក្សាទុកជាការសម្ងាត់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បញ្ជាក់ថា «កូរ៉េខាងត្បូងពិតជាសោកស្ដាយដែលអ៊ុយក្រែនមិនបានទទួលស្គាល់ការពិត និងមិនបានសុំទោសមកលើទីក្រុងសេអ៊ូល»៕

ប្រភព ៖ Tass_BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា