កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្ត ក្រោយ កូរ៉េខាងត្បូង ទើបធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្ត ក្រោយ កូរ៉េខាងត្បូង ទើបធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេង

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្ត ក្រោយ កូរ៉េខាងត្បូង ទើបធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេង

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្តមួយគ្រាប់ កាលពីថ្ងៃ ចន្ទ ដើម្បីធ្វើតេស្តការធ្វើឱ្យប្រសើរឡើងផ្នែកបច្ចេកទេស នៃសមាធាតុស្នូលសំខាន់មួយរបស់មីស៊ីល ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃ អង្គារ នេះ ។

ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ គឺជាលើកទី ៤ ហើយក្នុងរយៈពេលមួយខែ ពោលគឺបន្ទាប់ពីកូរ៉េខាងត្បូងបានធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេងកាលពីសប្តាហ៍កន្លងទៅ ។

យោងតាម KCNA, ការបាញ់សាកល្បងនេះ បានបញ្ជាក់ពីភាពជោគជ័យនៃការកែលម្អបច្ចេកទេស ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីប្រភេទសមាសធាតុដែលត្រូវបានកែលម្អ ឬសមត្ថភាពជាក់លាក់របស់មីស៊ីលនោះទេ ។

ប៉ុន្តែកាសែតកូរ៉េខាងជើងមួយនេះ អះអាងថា ការធ្វើឱ្យប្រសើរឡើងនោះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងភាពទំនើបនៃប្រព័ន្ធអាវុធវាយលុករបស់ប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ។

ការបាញ់សាកល្បងនេះដែរ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ដែនសមុទ្រនៅឆ្នេរខាងកើតរបស់ខ្លួន ។

ទន្ទឹមនឹងធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់ មេដឹកនាំដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសក្តែងៗថា អាវុធទំនើបៗដែលជួយលើកតម្កើងមុខមាត់ប្រទេស នឹងត្រូវបន្តធ្វើទំនើបកម្មថែមទៀត ក៏ដូចជាបញ្ចប់ជាមួយនឹងការបង្កើនសមត្ថភាពកាន់តែខ្លាំងក្លា ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា