រុស្ស៊ី បាញ់សាកល្បងមីស៊ីលហោះចម្ងាយ ១,២០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បាញ់សាកល្បងមីស៊ីលហោះចម្ងាយ ១,២០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរដោយជោគជ័យ

រុស្ស៊ី បាញ់សាកល្បងមីស៊ីលហោះចម្ងាយ ១,២០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរដោយជោគជ័យ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបាញ់សាកល្បងមីស៊ីលនាំផ្លូវប្រភេទ Oniks និង Kalibr ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Novosibirsk ដោយជោគជ័យ នាអំឡុងសមយុទ្ធយោធានៅឯមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងនោះមួយគ្រាប់អាចហោះក្នុងចម្ងាយ ១,២០០ គីឡូម៉ែត្រ ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ ។

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Novosibirsk ដែលស្ថិតក្នុងកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានបាញ់មីស៊ីលទៅកាន់គោលដៅសមុទ្រ និងគោលដៅលើដីគោក ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរបស់ខ្លួន ។

បើតាមក្រសួងការពារជាតិរុស្ស៊ី, មីស៊ីលនាំផ្លូវ Oniks ត្រូវបានបាញ់សំដៅទៅកាន់គោលដៅសមុទ្រ ដែលតំណាងឱ្យនាវាចម្បាំងរបស់សត្រូវ ហើយបានវាយប្រហារចំគោលដៅនៅចម្ងាយជាង ១៧០ គីឡូម៉ែត្រ ។

រីឯមីស៊ីលនាំផ្លូវ Kalibr បានបាញ់សំដៅទៅកាន់ទីលានសាកល្បង Kura នៅលើឧបទ្វីប Kamchatka របស់រុស្ស៊ី ដែលមានចម្ងាយជាង ១.២០០ គីឡូម៉ែត្រពីទីតាំងបាញ់ ។

ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ការបាញ់សាកល្បងមីស៊ីលទាំងពីរគ្រាប់បានសម្រេចជោគជ័យទាំងស្រុង ដោយមីស៊ីលទាំងពីរបានវាយប្រហារចំគោលដៅដែលបានកំណត់ ។

ក្នុងអំឡុងពេលបញ្ចេញសាច់ដុំយោធានេះ នាវាចម្បាំង និងនាវាគាំទ្រផ្សេងទៀតនៃកងនាវាប៉ាស៊ីហ្វិក ក៏បានចូលរួមធានាសុវត្ថិភាពនៅតំបន់បាញ់សាកល្បងមីស៊ីល និងរឹតត្បិតលើការធ្វើដំណើររបស់នាវាស៊ីវិល ក៏ដូចជាយន្តហោះដែលហោះហើរចូលទៅកាន់តំបន់នោះផងដែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា