លោក ត្រាំ ចោទលោក ហ្សេលេនស្គី មិនដែលចង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ីទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ចោទលោក ហ្សេលេនស្គី មិនដែលចង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ីទេ

លោក ត្រាំ ចោទលោក ហ្សេលេនស្គី មិនដែលចង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ីទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានរិះគន់ធ្ងន់ៗលើមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយចោទប្រកាន់ចំៗថា មិនចង់បញ្ចប់សង្គ្រាមនេះទេ ហើយក៏ប្រហែលជាមិនដែលចង់តាំងពីដំបូងឡើង ។

ការរិះគន់នេះកើតឡើង ចំពេលទំនាក់ទំនងរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី កាន់តែរកាំរកូសខ្លាំងឡើង ជុំវិញយុទ្ធសាស្ត្របញ្ចប់សង្គ្រាម និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ។

តាមរយៈបណ្តាញសង្គម Truth Social, លោក ត្រាំ បានបញ្ជាក់ថា លោកកំពុងខិតខំចរចាដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានចោទលោក ហ្សេលេនស្គី ថា មិនចង់បញ្ឈប់ការបង្ហូរឈាមនេះទេ ដោយសារអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញវត្ថុយ៉ាងច្រើនដល់ទីក្រុងកៀវ ។

លោក ត្រាំ អះអាងថា តាមពិតទៅ លោក ហ្សេលេនស្គី អាចឈានទៅរកកិច្ចព្រមព្រៀងដ៏ល្អប្រសើរជាងនេះកាលពីពីរឆ្នាំមុន ជាជាងអ្វីដែលរូបគេ អាចធ្វើបាននាពេលនេះ ។

លោកថា អ៊ុយក្រែនកំពុងស្ថិតក្នុងភាពវឹកវរ និងខ្ទេចខ្ទាំ ខណៈចំនួនប្រជាជនបុរសនៅក្នុងប្រទេសអ៊ុយក្រែនថា កាន់តែខើច ព្រោះរងរបួស ឬស្លាប់ច្រើន ។

ទន្ទឹមគ្នា លោក ត្រាំ បានចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺជាដើមចងរួមចំណែកធ្វើឱ្យតម្លៃថាមពលកើនឡើង ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវកម្មនៅសហរដ្ឋអាមេរិក ។

មេដឹកនាំអាមេរិករូបនេះ ក៏បានថ្លែងការពារការសម្រេចចិត្តរបស់ខ្លួនផងដែរ ក្នុងការផ្អាកដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងរុស្ស៊ី ដោយលើកហេតុផលថា លោកមិនចង់ធ្វើអ្វីដែលអាចជំរុញឱ្យទីក្រុងមូស្គូចាកចេញពីតុចរចាបញ្ចប់សង្គ្រាមនោះទេ ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា