អ៊ីរ៉ង់ គំរាមសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អាមេរិក ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អាមេរិក ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

អ៊ីរ៉ង់ គំរាមសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អាមេរិក ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

តេហេរ៉ង់ ៖ យោធារបស់ប្រទេសអ៊ីរ៉ង់បានបោះសម្តីព្រមានធ្ងន់ៗកាលពីថ្ងៃ ចន្ទ ថា ខ្លួននឹងចាត់វិធានការសងសឹកកាន់តែខ្លាំងក្លាជាងមុន ប្រសិនបើអាមេរិកហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោក ហូសិន ម៉ូហ៊ីប៊ី និយាយថា អាមេរិកបានចូលរួមក្នុងសង្គ្រាមដោយប្រើប្រាស់កម្លាំងយ៉ាងពេញទំហឹងរួចហើយ ដូច្នេះលោកយល់ថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនមិនគួរចាប់ផ្តើមជម្លោះជុំថ្មីទៀតទេ ពីព្រោះវាគ្មានផលចំណេញ ហើយក៏ត្រូវប្រឈមមុខនឹងការសងសឹកកាន់តែខ្លាំងក្លាផងដែរ ។

បន្ថែមលើនេះ អនុមេបញ្ជាការរងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ម៉ូស្តាហ្វា អ៊ីហ្សាឌី អះអាងថា កងទ័ពជើងទឹកអាមេរិកបានផ្លាស់ទីចេញទៅចម្ងាយប្រមាណ ៧០០ គីឡូម៉ែត្រ ដើម្បីគេចខ្លួនពីមីស៊ីលរបស់អ៊ីរ៉ង់ ។

ចំណែកមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ឌ្រេហ្សា ណាឌី ក៏បាននិយាយដែរថា ហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់នៅតែអាចទប់ទល់បាន បន្ទាប់ពីរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរក៏ដោយ ហើយឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ក៏នៅតែស្ថិតក្នុងសភាពល្អផងដែរ ៕

ប្រភព ៖ Iran International News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា