លោក Zelensky ថា អ៊ុយក្រែន ត្រូវបង្ខំឱ្យចុះចាញ់ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា អ៊ុយក្រែន ត្រូវបង្ខំឱ្យចុះចាញ់ រុស្ស៊ី

លោក Zelensky ថា អ៊ុយក្រែន ត្រូវបង្ខំឱ្យចុះចាញ់ រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ថាកំពុងដាក់សម្ពាធលើទីក្រុងកៀវឱ្យចុះចាញ់រុស្ស៊ី តាមរយៈការកម្រិតលើសេវាអ៊ីនធឺណិតផ្កាយរណប Starlink ដែលកងកម្លាំងអ៊ុយក្រែនប្រើប្រាស់សម្រាប់ទំនាក់ទំនង និងប្រតិបត្តិការនៅសមរភូមិ ។

បើតាមសារព័ត៌មាន TVP World, ការចោទប្រកាន់នេះកើតឡើង ចំពេលដែលទំនាក់ទំនងរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិកកំពុងជួបរឿងរកាំរកូសខ្លាំងឡើង ពោលគឺបន្ទាប់ពីលោក Trump បានព្រមព្រៀងជាមួយលោក Putin ក្នុងការបើកដៃឱ្យរុស្ស៊ីនាំចេញប្រេងម៉ាស៊ូតចូលទីផ្សារពិភពលោក ជាថ្នូរនឹងការផ្អាកដាក់ទណ្ឌកម្មបន្ថែមមួយចំនួន ។
 
ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg កាលពីថ្ងៃអាទិត្យ, លោក Zelensky លើកឡើងថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនអាចធ្វើឱ្យសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ ជាពិសេសសកម្មភាពគឺដើម្បីបញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យចុះចាញ់រុស្ស៊ីតែម្ដង ។

យ៉ាងណា មេដឹកនាំអ៊ុយក្រែនវ័យ ៤៨ ឆ្នាំរូបនេះជឿជាក់ថា សម្ព័ន្ធមិត្តអាមេរិកប្រហែលជាមិនមានគោលបំណងបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមរយៈការកេងចំណេញលើផលប្រយោជន៍របស់អ៊ុយក្រែននោះទេ ។
 
ជាមួយគ្នានេះ លោក Zelensky ក៏សម្តែងក្តីសង្ឃឹមផងដែរថា កម្តៅនយោបាយរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនអាចធូរស្រាលឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ ។

មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពុំទាន់មានសញ្ញារលត់ទៅវិញ ឬក៏លទ្ធផលចាញ់ឈ្នះនៅឡើយទេ ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី ២ មក ៕

ប្រភព ៖ TVP World ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា