អ៊ីរ៉ង់ ថា ហ៊ូទី និង អារ៉ាប៊ី សាអូឌីត មិនអើពើសំណើជួយសម្របសម្រួលរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ហ៊ូទី និង អារ៉ាប៊ី សាអូឌីត មិនអើពើសំណើជួយសម្របសម្រួលរបស់ខ្លួន

អ៊ីរ៉ង់ ថា ហ៊ូទី និង អារ៉ាប៊ី សាអូឌីត មិនអើពើសំណើជួយសម្របសម្រួលរបស់ខ្លួន

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ និយាយកាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី មិនទាន់ឆ្លើយតបចំពោះសំណើរបស់ខ្លួន ដែលចង់ជួយសម្របសម្រួល បញ្ចប់ជម្លោះនោះទេ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយថា អ៊ីរ៉ង់មិនទាន់ទទួលបានការឆ្លើយតបណាមួយពីអារ៉ាប៊ីសាអូឌីត ឬ ក្រុមហ៊ូទី (Houthis) នៅប្រទេសយេម៉ែន ចំពោះសំណើរបស់ខ្លួនក្នុងការជួយសម្របសម្រួលកិច្ចចរចា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងភាគីទាំងពីរនោះទេ។

លោក Araqchi បានផ្តល់ជូននូវការជួយសម្របសម្រួលកិច្ចសន្ទនា នៅពេលដែលក្រុមហ៊ូទី ដែលគេជឿថាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Ekhbariya របស់ប្រទេសអ៊ីរ៉ាក់, លោក Araqchi ក៏បានឆ្លើយតបផងដែរចំពោះលទ្ធភាពដែលប្រទេសអេហ្ស៊ីប អាចនឹងចូលរួមជាមួយអារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហ៊ូទី។

លោកបាននិយាយថា «រាល់ការជ្រៀតជ្រែកពីបរទេស នឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ» ដោយបន្ថែមថា ទីក្រុងគែរធ្លាប់បានប្រាប់ទីក្រុងតេហេរ៉ង់រួចហើយថា ខ្លួននឹង «មិនជ្រៀតជ្រែកដោយផ្ទាល់» នៅក្នុងជម្លោះនៅយេម៉ែននោះទេ។

ប្រទេសអេហ្ស៊ីបបានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីត តាមអ្វីដែលចាំបាច់ដើម្បីការពារសន្តិសុខរបស់ខ្លួន ដែលអាចនឹងធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែតានតឹងឡើង។

ការបោះឆ្នោតនៅក្នុងសភាអេហ្ស៊ីប ពាក់ព័ន្ធនឹងលទ្ធភាពនៃការចាត់វិធានការប្រឆាំងនឹងក្រុមហ៊ូទី ដោយកងទ័ពអេហ្ស៊ីប ដែលជាកងទ័ពមួយក្នុងចំណោមកងទ័ពធំជាងគេនៅក្នុងពិភពអារ៉ាប់ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ២៦ ខែតុលា៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា