អឺរ៉ុប ផ្លែផ្កាដាក់ អាមេរិក ថា ប្រឹងល្បួង អ៊ុយក្រែន ឲ្យចុះចាញ់ រុស្ស៊ី រយៈពេល ២ ឆ្នាំហើយ តែនៅមិនបានផល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ផ្លែផ្កាដាក់ អាមេរិក ថា ប្រឹងល្បួង អ៊ុយក្រែន ឲ្យចុះចាញ់ រុស្ស៊ី រយៈពេល ២ ឆ្នាំហើយ តែនៅមិនបានផល

អឺរ៉ុប ផ្លែផ្កាដាក់ អាមេរិក ថា ប្រឹងល្បួង អ៊ុយក្រែន ឲ្យចុះចាញ់ រុស្ស៊ី រយៈពេល ២ ឆ្នាំហើយ តែនៅមិនបានផល

ប៉ារីស ៖ បើទោះបីសហរដ្ឋអាមេរិកប្រឹងប្រែងតាមលួងលោមអ៊ុយក្រែនឲ្យព្រមចុះចាញ់រុស្ស៊ីអស់រយៈពេល ២ ឆ្នាំមកហើយក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែមិនទាន់ទទួលបានលទ្ធផលជោគជ័យដូចការគ្រោងទុកនៅឡើយ ។ នេះគឺជាបោះពាក្យសម្ដីផ្លែផ្ការបស់លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ ។

ថ្លែងទៅកាន់សភាអឺរ៉ុបនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង, លោកស្រី Kaja Kallas និយាយថា មូលហេតុដែលអាមេរិកបរាជ័យលួងលោមឲ្យអ៊ុយក្រែនចុះចាញ់រុស្ស៊ីបាននោះ គឺដោយសារតែរដ្ឋាភិបាលទីក្រុងកៀវកំពុងបន្តមានការគាំទ្រពីអឺរ៉ុប ។

បើតាមលោកស្រី Kaja Kallas, វត្តមានរបស់អឺរ៉ុបគឺចាំបាច់សម្រាប់អ៊ុយក្រែន ជាពិសេសនៅតុចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ។ លោកស្រីថា បញ្ហាទាំងអស់នេះបានជួយរក្សាតុល្យភាពទៅដល់អ៊ុយក្រែន ជាពិសេសក្រោយពេលដែរជំហររបស់សេតវិមានងាកទៅរកផលប្រយោជន៍របស់ក្រុងម៉ូស្គូ កាន់តែខ្លាំងឡើង ។

ជាមួយគ្នានេះ លោកស្រីថែមទាំងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើសហរដ្ឋអាមេរិកផងដែរថា កំពុងដាក់សម្ពាធលើទីក្រុងកៀវឱ្យរណបតាមលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ដាច់មុខ ដល់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ។

បើតាម euronews, ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបកាន់តែអាក្រក់ទៅៗ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាមួយលោក ពូទីន និង បានបន្ធូរបន្ថយទណ្ឌកម្មរហូតដល់ខែមេសា ឆ្នាំ២០២៧ ដោយមិនបានទទួលការសម្បទានណាមួយពីរុស្ស៊ីមកវិញនោះទេ ។

ជាមួយគ្នានេះ, បញ្ហារកាំរកូស រវាង លោក ត្រាំ និង លោក ហ្សេលេនស្គី ក៏កាន់តែឡើងកម្តៅខ្លាំងផងដែរ ក្រោយពេលលោក ត្រាំ បានអំពាវនាវឱ្យមានការបោះឆ្នោតថ្មី នៅអ៊ុយក្រែន ហើយបានរិះគន់ លោកលោក ហ្សេលេនស្គី ថា ជាមនុស្សពិបាកធ្វើការជាមួយ បើធៀបនឹង លោក ពូទីន ៕

ប្រភព ៖ euronews, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា