រុស្ស៊ី ប្រាប់ទៅអ៊ីស្រាអែល​ថា ខ្លួនមិនបានធ្វើយុទ្ធនាការប្រឆាំងជនជាតិយូដាទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រាប់ទៅអ៊ីស្រាអែល​ថា ខ្លួនមិនបានធ្វើយុទ្ធនាការប្រឆាំងជនជាតិយូដាទេ

រុស្ស៊ី ប្រាប់ទៅអ៊ីស្រាអែល​ថា ខ្លួនមិនបានធ្វើយុទ្ធនាការប្រឆាំងជនជាតិយូដាទេ

មូស្គូ ៖ ទីក្រុងមូស្គូចាត់ទុកការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា រុស្ស៊ីបានពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងនឹងជនជាតិយូដា នៅលើអ៊ីនធឺណិត គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី ដែលបានឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យក្រសួងបាននិយាយថា «យើងមានការងឿងឆ្ងល់ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះប្រឆាំងនឹងប្រទេសរបស់យើង ធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល ដែលជារដ្ឋមួយមានប្រវត្តិសាស្ត្ររួមដ៏យូរលង់ជាមួយរុស្ស៊ី»។

មន្ត្រីរូបនោះបានបន្ថែមថា «ការប៉ុនប៉ងចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយយុទ្ធនាការប្រឆាំងនឹងជនជាតិយូដា គឺជារឿងគួរឱ្យអស់សំណើច»។

ប្រភពបន្តថា «ការពិតមួយដែលអ៊ីស្រាអែលបានដឹងច្បាស់ និងធ្លាប់ទទួលស្គាល់ជាច្រើនដងរួចមកហើយថា គោលនយោបាយរបស់រុស្ស៊ី  លើកកម្ពស់សន្តិភាព និងភាពសុខដុមរមនារវាងជាតិសាសន៍នានា ទើបនៅក្នុងប្រទេសរបស់យើង ស្ទើរតែមិនមានសកម្មភាពប្រឆាំងនឹងជនជាតិយូដាឡើយ»។

បើតាម royanews, លោក Netanyahu បានលើកឡើងនូវការចោទប្រកាន់ទាំងនេះ កាលពីថ្ងៃទី ១៨ ខែតុលា ក្នុងពេលដែលលោកបង្ហាញអំពីគោលលទ្ធិសន្តិសុខជាតិ របស់អ៊ីស្រាអែល ដោយចោទប្រកាន់ទីក្រុងមូស្គូថា បានសហការជាមួយអ៊ីរ៉ង់ និងអនុញ្ញាតឱ្យបណ្តាញកម្មវិធីស្វ័យប្រវត្តិ តាមអ៊ីនធឺណិត ធ្វើប្រតិបត្តិការដែលលោកបានពណ៌នាថា ជាយុទ្ធនាការប្រឆាំងនឹងជនជាតិយូដា ឬ anti-Semitic campaign ដែលមានគោលដៅវាយប្រហារលើអ៊ីស្រាអែល៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា