អ៊ុយក្រែន ថា រុស្ស៊ី ត្រៀមមីស៊ីលផ្លោង ៧០០ គ្រាប់ និងដ្រូន ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា រុស្ស៊ី ត្រៀមមីស៊ីលផ្លោង ៧០០ គ្រាប់ និងដ្រូន ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវ

អ៊ុយក្រែន ថា រុស្ស៊ី ត្រៀមមីស៊ីលផ្លោង ៧០០ គ្រាប់ និងដ្រូន ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវ

កៀវ ៖ ប្រទេសរុស្ស៊ីបានត្រៀមមីស៊ីលផ្លោងប្រហែល ៧០០ គ្រាប់ និងមីស៊ីលនាំផ្លូវរាប់ពាន់គ្រាប់ ព្រមទាំងយន្តហោះដ្រូនជាង ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវក្នុងរដូវរងាដែលនឹងមកដល់នាពេលខាងមុខ ។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន ហៅកាត់ HUR កាលពីថ្ងៃពុធ ។

ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែននិយាយថា ក្នុងចំណោមមីស៊ីលផ្លោងប្រហែល ៧០០ គ្រាប់នោះមានមីស៊ីល RM-48U ដែលត្រូវបានកែច្នៃចេញពីគ្រាប់របស់សំណាញ់មេឃ S-300PM និង S-400 រហូតដល់ ៤០០ គ្រាប់, មីស៊ីល Iskander-M ប្រមាណ ១១៥ គ្រាប់ ជាមួយនឹងសមត្ថភាពផលិតបានដល់ ៦៥គ្រា់ក្នុងមួយខែ និងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ជាង ១២០ គ្រាប់ ។

ចំណែកសម្រាប់មីស៊ីលនាំផ្លូវវិញ រុស្ស៊ីមានមីស៊ីលនាំផ្លូវប្រភេទ Kalibr ជាង ៤៥០ គ្រាប់ជាមួយនឹងសមត្ថភាពផលិតបានប្រហែល ២៩ គ្រាប់ក្នុងមួយខែ រួមទាំងមីស៊ីលប្រឆាំងនាវា Oniks ជាង ៦០០ គ្រាប់ និងមីស៊ីលនាំផ្លូវប្រភេទ Kh-101 ជាង ៨០ គ្រាប់ ។

បើតាម Kyiv Post, ក្រៅពីស្តុកមីស៊ីល រុស្ស៊ីក៏កំពុងពន្លឿនការផលិតដ្រូនប្រយុទ្ធចម្ងាយឆ្ងាយនៅតំបន់សេដ្ឋកិច្ចពិសេស Alabuga នៃសាធារណរដ្ឋតាតាស្ថានផងដែរ ប៉ុន្តែទីក្រុងមូស្គូនៅតែត្រូវការការបញ្ជាទិញបន្ថែមក្នុងឆ្នាំនេះ សម្រាប់ប្រភេទដ្រូនប្រយុទ្ធ Geran និងដ្រូនបោកបញ្ឆោតច្រើនជាង ១០ ម៉ឺន គ្រឿង ។

ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែនបញ្ជាក់ថា ការកើនឡើងសមត្ថភាពផលិតមីស៊ីល និងដ្រូនរបស់រុស្ស៊ី បានបង្ហាញពីយុទ្ធសាស្ត្រធ្វើសង្គ្រាមរយៈពេលវែង ជាពិសេសបង្កើនការវាយប្រហារជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសំណាញ់មេឃអ៊ុយក្រែនចុះខ្សោយ ។

ការវាយតម្លៃរបស់ចារកម្មអ៊ុយក្រែននេះ ត្រូវបានធ្វើឡើង ចំពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបើកកិច្ចចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន នៅដើមខែក្រោយ ដើម្បីបញ្ចប់សង្គ្រាមឈានចូលដល់ឆ្នាំទី ៥ មួយនេះ ។

យ៉ាងណា មេដឹកនាំរុស្ស៊ីរូបនេះ បានព្រមានទុកមុនថា ប្រសិនបើការចរចាជុំថ្មីនេះបរាជ័យ នោះទីក្រុងមូស្គូនឹងព្យាយាមសម្រេចឱ្យខានតែបាននូវគោលដៅយោធារបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ៕

ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា