លោក ណេតាន់យ៉ាហ៊ូ គំរាមវាយ អ៊ីរ៉ង់ យ៉ាងចាស់ដៃ បើហ៊ានរំខានដល់ការបោះឆ្នោត អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ គំរាមវាយ អ៊ីរ៉ង់ យ៉ាងចាស់ដៃ បើហ៊ានរំខានដល់ការបោះឆ្នោត អ៊ីស្រាអែល

លោក ណេតាន់យ៉ាហ៊ូ គំរាមវាយ អ៊ីរ៉ង់ យ៉ាងចាស់ដៃ បើហ៊ានរំខានដល់ការបោះឆ្នោត អ៊ីស្រាអែល

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន នឹងរងការវាយប្រហារសងសឹកយ៉ាងចាស់ដៃបំផុត ប្រសិនបើពួកគេហ៊ានបង្កការរំខានដល់ដំណើរការបោះឆ្នោតសកលនៅក្នុងប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ។ នេះបើតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ ។

បើតាម AFP, មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថ្លែងអះអាងក្នុងវីដេអូមួយថា អ៊ីស្រាអែលទទួលបានព័ត៌មានសម្ងាត់មួយចំនួន ដែលបង្ហាញថា អ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ ទំនងជាប៉ុនប៉ងវាយប្រហារ ដើម្បីបង្កចលាចលដល់ដំណើរការបោះឆ្នោតរបស់អ៊ីស្រាអែល ។

ជុំវិញបញ្ហានេះ លោក ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗថា អ៊ីរ៉ង់ និងក្រុមគាំទ្ររបស់ខ្លួន មិនគួរព្យាយាមសាកល្បងការអត់ធ្មត់របស់អ៊ីស្រាអែលឡើយ ពីព្រោះកងកម្លាំងយោធាអ៊ីស្រាអែលបានប្រុងជើងការរួចរាល់ហើយ សម្រាប់ប្រតិបត្តិការការពារ និងវាយលុកសងសឹកវិញភ្លាមៗ ។

បើតាម Aljazeera, អ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលានេះ ខណៈសន្លឹកឆ្នោតជាង ៤៥០លានសន្លឹកត្រៀមទុករួចរាល់ហើយ ។ វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងអាចមើលឃើញការបិទបញ្ចប់ការក្តោបក្តាប់អំណាចយ៉ាងយូររបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ។

ពីព្រោះបើតាមទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម ហៅកាត់ CEC, ការប្រកួតប្រជែងរវាងប្លុកស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធភាពបក្សប្រឆាំង គឺមានភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង ពោលគឺប្រហែល ៥០ ទល់នឹង ៥២ អាសន្ន ។

ការបោះឆ្នោតសកលជ្រើសរើសសមាជិកសភាទាំង ១២០ អាសនៈ ដែលត្រៀមធ្វើឡើងនៅថ្ងៃស្អែកនេះទៀតសោត ក៏ត្រូវបានគេចាត់ទុកថា ជាការបោះឆ្នោតជាតិលើកដំបូងបង្អស់ ចាប់តាំងពីមានការវាយប្រហារដ៏ធំពីសំណាក់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ៕

ប្រភព ៖ AFP និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា