អាមេរិក​ ថា បានជួយប្រទេសដៃគូ​នាំចេញប្រេង ១,៥ពាន់លានបារ៉ែល បើកឆ្លងកាត់ច្រក​ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក​ ថា បានជួយប្រទេសដៃគូ​នាំចេញប្រេង ១,៥ពាន់លានបារ៉ែល បើកឆ្លងកាត់ច្រក​ Hormuz

អាមេរិក​ ថា បានជួយប្រទេសដៃគូ​នាំចេញប្រេង ១,៥ពាន់លានបារ៉ែល បើកឆ្លងកាត់ច្រក​ Hormuz

ហ័រមូស ៖ បញ្ជាការដ្ឋានកណ្តាលអាមេរិក ហៅកាត់ CENTCOM​ កាលពីថ្ងៃអាទិត្យបានថ្លែងថា ខ្លួនបានជួយបណ្តាប្រទេសដៃគូ នៅតំបន់​សមុទ្រពែក្ស អាចនាំចេញប្រេងឆៅជាង ១,៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីរដូវក្តៅមក ដោយជៀសផុតពីការបិទខ្ទប់របស់អ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍​ ដែលបង្ហោះលើបណ្តាញសង្គម X, ​បញ្ជាការដ្ឋានកណ្តាល CENTCOM រៀបរាប់ថា «កងកម្លាំងសហរដ្ឋអាមេរិកបានសម្រេចសមិទ្ធផលសំខាន់មួយ ក្នុងការជួយដៃគូតំបន់កាត់សមុទ្រពែក្សនាំចេញប្រេងឆៅជាង ១,៥ លានបារ៉ែល ចាប់តាំងពីរដូវក្តៅមក»។

CENTCOM បានបន្ថែមថា «នាវាពាណិជ្ជកម្មជាង ៣ពាន់គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ ក្រោមការគាំទ្រពីកងកម្លាំង CENTCOM ក្នុងរយៈពេល ៦ខែចុងក្រោយនេះ» ដោយបានបញ្ជាក់ទៀតថា «ជាង ៩៥% នៃនាវាដែលធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានបើកបរដោយសុវត្ថិភាព»។

បើតាម AFP, ប្រទេសអ៊ីរ៉ង់បានគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើសាធារណរដ្ឋឥស្លាមមួយនេះ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕​​

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា