អង់គ្លេស រុះរើច្បាប់អន្តោប្រវេសន៍ ក្រោយលោក ត្រាំ ថា ជនចំណាកស្រុកជាអ្នកបង្កបាតុកម្មនៅ បារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស រុះរើច្បាប់អន្តោប្រវេសន៍ ក្រោយលោក ត្រាំ ថា ជនចំណាកស្រុកជាអ្នកបង្កបាតុកម្មនៅ បារាំង

អង់គ្លេស រុះរើច្បាប់អន្តោប្រវេសន៍ ក្រោយលោក ត្រាំ ថា ជនចំណាកស្រុកជាអ្នកបង្កបាតុកម្មនៅ បារាំង

ឡុងដ៍ ៖ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះបានសម្រេចកែប្រែច្បាប់អន្តោប្រវេសន៍របស់ខ្លួន ក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ក្រុមជនចំណាកស្រុកទាំងនេះគឺជាអ្នកបង្កបាតុកម្មហិង្សាដ៏ក្រើកនៅប្រទេសបារាំង។ នេះបើតាមការចេញផ្សាយរបស់ Reuters ។

លោកស្រី Shabana Mahmood រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា ច្បាប់អន្តោប្រវេសន៍ដែលត្រូវកែប្រែនេះ គឺស្នើពន្យារពេលសិទ្ធិទទួលបានការស្នាក់នៅដោយគ្មានកំណត់សម្រាប់ជនអន្តោប្រវេសន៍មួយចំនួន ពី ៥ ឆ្នាំ ទៅ ១៥ ឆ្នាំ ។

ឆ្លើយតបនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Andy Burnham បានប្រកាសគាំទ្រគោលការណ៍ នៃការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ ដែលបានដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោករៀបរាប់ថា «ការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ដែលដាក់ចេញដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺត្រឹមត្រូវ ព្រោះថាការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ គឺជាអ្វីមួយដែលត្រូវខិតខំរកមកដោយខ្លួនឯង មិនមែនជាអ្វីដែលត្រូវបានផ្តល់ឱ្យដោយស្វ័យប្រវត្តិនោះឡើយ» ។

ផែនការរុះរើច្បាប់អន្តោប្រវេសន៍ បានធ្វើឡើង បន្ទាប់ពី មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អ្នកនៅពីក្រោយខ្នងបាតុកម្មនៅបារាំង គឺជាក្រុមជនអន្តោប្រវេសន៍ ដោយលើកហេតុផលថា ក្រុមចំណាកស្រុកទាំងនេះបង្កភាពវឹកវរ ព្រោះតែមិនពេញចិត្តនឹងអារ្យធម៌លោកខាងលិចទាំងមូល ។

ប្រធានាធិបតីវ័យ ៨០ ឆ្នាំរូបនេះ ថែមទាំងស្តីបន្ទោស អ្នកនយោបាយឆ្វេងនិយមនៅអឺរ៉ុប ឲ្យទទួលខុសត្រូវចំពោះការហូរចូលនៃជនអន្តោប្រវេសន៍ និងបង្កភាពចលាចល នៅក្នុងប្រទេសបារាំងផងដែរ ៕

ប្រភព ៖ straitstimes_CNN, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា