អ្នកជំនាញចិន ថា ជប៉ុន អាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញចិន ថា ជប៉ុន អាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ

អ្នកជំនាញចិន ថា ជប៉ុន អាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ

ប៉េកាំង ៖ អ្នកជំនាញនុយក្លេអ៊ែរចិននិយាយថា ប្រទេសជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ ដោយសារតែរដ្ឋាភិបាលទីក្រុងតូក្យូមានសមត្ថភាពបច្ចេកទេស និងធនធានឧស្សាហកម្មគ្រប់គ្រាន់ ។

បើតាម South China Morning Post, ជប៉ុនមានសមត្ថភាពបច្ចេកវិទ្យានុយក្លេអ៊ែរកម្រិតខ្ពស់ និងមានបច្ចេកវិទ្យាកែច្នៃឥន្ធនៈនុយក្លេអ៊ែរ ដែលអាចបំបែកសារធាតុផ្លូតូនីញ៉ូមចេញពីឥន្ធនៈប្រើរួច ខណៈគិតត្រឹមចុងឆ្នាំ ២០២៤, ជប៉ុនមានសារធាតុផ្លូតូនីញ៉ូមដែលបានបំបែករួចសរុបប្រហែល ៤៤,៤ តោន ។

ក្នុងចំណោមនេះ មានប្រហែល ៨,៦ តោនស្ថិតក្នុងប្រទេសជប៉ុនស្រាប់ ខណៈចំនួនដែលនៅសល់ត្រូវបានរក្សាទុកនៅបរទេស ។

ការវាយតម្លៃនេះ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍សាជាថ្មី ជុំវិញលទ្ធភាពដែលជប៉ុនអាចនឹងក្លាយជាប្រទេសមានអាវុធនុយក្លេអ៊ែរមួយទៀតរបស់ពិភពលោក ។

ការវាយតម្លៃរបស់ចិននេះទៀតសោត ក៏បានរំលឹកដល់ការព្រមានរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ក្នុងបទសម្ភាសន៍ជាមួយ The Economist កាលពីឆ្នាំ២០២៣ ដែលបានអះអាងថា ជប៉ុនកំពុងឈានឆ្ពោះទៅរកការក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរក្នុងពេលតែ ៥ ឆ្នាំប៉ុណ្ណោះ ។

យ៉ាងណា បើតាមគោលនយោបាយផ្លូវការ, ប្រទេសជប៉ុននៅតែប្រកាន់ខ្ជាប់នូវ «គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង៣» របស់ខ្លួន ក្នុងនោះរួមមាន មិនកាន់កាប់ មិនផលិត និងមិនអនុញ្ញាតឱ្យនាំចូលអាវុធនុយក្លេអ៊ែរ ។

ម្យ៉ងវិញទៀត ជប៉ុនក៏ជារដ្ឋភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ក្នុងឋានៈជាប្រទេសមិនមានអាវុធនុយក្លេអ៊ែរផងដែរ ៕

ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា