បារាំង ចង់ពង្រាយយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសចំនួន ១០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ចង់ពង្រាយយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសចំនួន ១០

បារាំង ចង់ពង្រាយយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសចំនួន ១០

ប៉ារីស ៖ ប្រទេសបារាំង បានបញ្ចេញគម្រោងប្រកបដោយមហិច្ឆតាមួយ តាមរយៈការដាក់ពង្រាយយន្តហោះចម្បាំង Rafale ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន ១០ ។

បើតាម The Wall Street Journal, ប្រទេសអឺរ៉ុបទាំង ១០ ដែលបារាំងចង់ដាក់ពង្រាយយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរទាំងនោះ រួមមាន ចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ ហូឡង់ បែលហ្ស៊ិក ហ្វាំងឡង់ ន័រវែស ស៊ុយអែត និងដាណឺម៉ាក ។

ប្រភពដដែលបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តនេះមានឈ្មោះ “ការរារាំងអាវុធនុយក្លេអ៊ែរទៅថ្ងៃមុខ” និងត្រូវបានប្រកាសផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី Emmanuel Macron កាលពីខែមីនា ឆ្នាំ២០២៦ ។

ផែនការនេះផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រីកសមត្ថភាពរបស់បារាំង ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរនៅទ្វីបអឺរ៉ុប និងធ្វើជាកម្លាំងរារាំងដ៏សំខាន់ សម្រាប់ទប់ស្កាត់ការឈ្លានពានផ្នែកយោធាពីសំណាក់ប្រទេសរុស្ស៊ី ។

ជាក់ស្តែង គម្រោងប្រកបដោយមហិច្ឆតារបស់បារាំងមួយនេះ នឹងរួមបញ្ចូលទាំងការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធព្រមានជាមុន និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសសម្ព័ន្ធមិត្តរបស់បារាំង ។

ផែនការ “ការរារាំងអាវុធនុយក្លេអ៊ែរទៅថ្ងៃមុខ” នេះទៀតសោត ត្រូវបានបង្កើតឡើងចំពេលដែលប្រទេសអឺរ៉ុបមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភ អំពីឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តអឺរ៉ុប ។

ជាពិសេស ពាក់ព័ន្ធនឹងការសង្ស័យ ថាតើសហរដ្ឋអាមេរិកនឹងហ៊ានប្រឈមមុខជាមួយសង្គ្រាមនុយក្លេអ៊ែរដែរឬទេ ប្រសិនបើប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបត្រូវបានវាយប្រហារដោយអាវុធប្រល័យលោកមួយនេះ ៕

ប្រភព ៖ The Wall Street Journal និង Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា