ចិន ប្រកាសជោគជ័យសាកល្បងហោះឡើង និងចុះចតយន្តហោះដ្រូនបំបាំងកាយលើនាវាចម្បាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រកាសជោគជ័យសាកល្បងហោះឡើង និងចុះចតយន្តហោះដ្រូនបំបាំងកាយលើនាវាចម្បាំង

ចិន ប្រកាសជោគជ័យសាកល្បងហោះឡើង និងចុះចតយន្តហោះដ្រូនបំបាំងកាយលើនាវាចម្បាំង

ប៉េកាំង ៖ ប្រទេសចិនបានប្រកាសពីជោគជ័យ ក្នុងការសាកល្បងហោះឡើង និងចុះចតនៃយន្តហោះដ្រូនប្រយុទ្ធបំបាំងកាយធុន GJ-21 នៅលើនាវាចម្បាំង CNS Sichuan ប្រភេទ Type 076 ដំបូងបង្អស់របស់ប្រទេសមហាយក្សនៅអាស៊ីមួយនេះ ។

បើតាមការអះអាងរបស់កងទ័ពជើងទឹករំដោះប្រជាជនចិន, ការធ្វើតេស្តនេះយន្តហោះដ្រូនប្រយុទ្ធបំបាំងកាយធុន GJ-21 ជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍនាវាចម្បាំង ដែលមានសមត្ថភាពធ្វើប្រតិបត្តិការជាមួយប្រភេទយន្តហោះដ្រូនបំបាំងកាយនៅលើសមុទ្រ ។

យោងតាម China Daily, ដ្រូន GJ-21 ដែលជាប្រភេទយន្តហោះដ្រូនប្រយុទ្ធបំបាំងកាយដំបូងរបស់ចិន និងពិភពលោក បានបង្ហាញខ្លួនជាផ្លូវការលើកដំបូង ក្នុងអំឡុងពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង កាលពីខែកញ្ញា ឆ្នាំ២០២៥ ។

វាត្រូវបានរចនា និងផលិតដោយសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន AVIC ដែលជាក្រុមហ៊ុនផលិតយន្តហោះដ៏សំខាន់របស់ប្រទេសចិន ។ វាប្រើប្រាស់រចនាសម្ព័ន្ធអាកាសយានវិទ្យាប្រភេទស្លាបហោះ ដោយគ្មានកន្ទុយយន្តហោះ និងមានតួខ្លួនរួមបញ្ចូលជាមួយស្លាប ។ ការរចនានេះ ខុសប្លែកឆ្ងាយពីយន្តហោះដ្រូនធម្មតា ដែលមានស្លាបបញ្ឈរ និងស្លាបផ្ដេកនៅផ្នែកខាងក្រោយ ។

ការរចនាបែបនេះ មិនត្រឹមតែបង្កើតកន្លែងទំនេរខាងក្នុងសម្រាប់ផ្ទុកប្រេងឥន្ធនៈ និងអាវុធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយរលកនៃប្រព័ន្ធរ៉ាដា ដែលជួយឱ្យយន្តហោះដ្រូនប្រយុទ្ធមួយនេះ មានសមត្ថភាពបំបាំងកាយនៅគ្រប់ទិសដៅ ។

ជាក់ស្តែង សមត្ថភាពបំបាំងកាយរបស់ដ្រូន GJ-21 ត្រូវបានអ្នកជំនាញជឿជាក់ថា អាចខ្លាំងលើសយន្តហោះចម្បាំងបំបាំងកាយមួយចំនួន ដែលកំពុងប្រើប្រាស់ក្នុងជួរយោធានាពេលបច្ចុប្បន្ន ។

អ្នកជំនាញយោធាចិន លោក Song Zhongping បានប្រាប់ Global Times ថា ភាពជោគជ័យក្នុងការហោះឡើង និងចុះចតរបស់ដ្រូន GJ-21 នៅលើនាវាចម្បាំង Type 076 គឺជាការសម្រេចបានសមត្ថភាពប្រយុទ្ធជាមូលដ្ឋាន ក្នុងនាមជានាវាផ្ទុកដ្រូនដែលប្រើប្រព័ន្ធកាតាប៉ុល ។

ជាមួយគ្នានេះ អ្នកជំនាញដដែលក៏បានចាត់ទុកនាវា Type 076 ថា ជាយុទ្ធោបករណ៍សាកល្បងបច្ចេកវិទ្យាទំនើប ដែលអាចជួយអភិវឌ្ឍសមត្ថភាពសម្របសម្រួលប្រតិបត្តិការរវាងយន្តហោះមានអ្នកបើកបរ និងយន្តហោះគ្មានមនុស្សបើកនៅលើនាវាផ្ទុកយន្តហោះជំនាន់ក្រោយៗ ៕

ប្រភព ៖ China Daily និង Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា