អ្នកវិភាគ ថា អ៊ីស្រាអែល ដាក់សម្ពាធ អាមេរិក ឱ្យប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិភាគ ថា អ៊ីស្រាអែល ដាក់សម្ពាធ អាមេរិក ឱ្យប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់

អ្នកវិភាគ ថា អ៊ីស្រាអែល ដាក់សម្ពាធ អាមេរិក ឱ្យប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អ្នកវិភាគនយោបាយជនជាតិអាមេរិក លោក Tucker Carlson បានឱ្យដឹងកាលពីថ្ងៃ ចន្ទ ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ក្រោមសម្ពាធពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ។

បើតាម Anadolu, អតីតពិធីករទូរទស្សន៍ Fox News រូបនេះ បានអះអាងតាមបណ្តាញសង្គម X ថា គោលដៅដែលអាមេរិកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារ គឺតំបន់ភ្នំ Pickaxe ស្ថិតនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដែលត្រូវបានសង្ស័យថា ជាទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដី ។

លោក Carlson អះអាងថា ទីតាំងនេះស្ថិតនៅក្រោមស្រទាប់ថ្មក្រានីត ដែលមានកម្រាស់ជាង ៩០ ម៉ែត្រ ដែលអាចធ្វើឱ្យអាវុធធម្មតារបស់សហរដ្ឋអាមេរិកពិបាកជ្រៀតចូល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី ។

ប៉ុន្តែមុនពេលការសម្រេចចិត្តណាមួយធ្វើឡើង អ្នកវិភាគនយោបាយរូបនេះ បានព្រមានធ្ងន់ៗថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរអាចបង្កើតគំរូគ្រោះថ្នាក់ និងធ្វើឱ្យភាពតានតឹងនុយក្លេអ៊ែររវាងមហាអំណាចកាន់តែធ្ងន់ធ្ងរ ជាពិសេសការវាយប្រហារនុយក្លេអ៊ែរនៅតំបន់នេះ អាចបង្កការបំពុលវិទ្យុសកម្ម និងប៉ះពាល់ដល់ប្រភពទឹកនៅតំបន់ឈូងសមុទ្រពែក្ស ។

យ៉ាងណា គិតមកទល់ពេលនេះ សេតវិមាននៅពុំទាន់ប្រកាសអំពីផែនការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ។ ម្យ៉ាងវិញទៀត លោកប្រធានាធិបតី ត្រាំ ផ្ទាល់ ក៏ធ្លាប់បានបដិសេធការប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារលើអ៊ីរ៉ង់ ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៦ ខែតុលា ។ ចំណែកភាគីអ៊ីរ៉ង់វិញ ក៏បានបដិសេធដែរថា ខ្លួនមានរោងចក្រនុយក្លេអ៊ែរនៅតំបន់ភ្នំ Pickaxe ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា