ទ័ព អឺរ៉ុប ១២ ប្រទេស ហាត់សមត្រៀមចេញទៅការពារ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ័ព អឺរ៉ុប ១២ ប្រទេស ហាត់សមត្រៀមចេញទៅការពារ អ៊ុយក្រែន

ទ័ព អឺរ៉ុប ១២ ប្រទេស ហាត់សមត្រៀមចេញទៅការពារ អ៊ុយក្រែន

បរទេស ៖ កងទ័ពមកពីប្រទេសអឺរ៉ុបចំនួន ១២ ដែលមានកម្លាំងសរុបប្រមាណ ២ ពាន់ ៨០០ នាក់នឹងត្រូវហាត់សមយុទ្ធយោធារួមគ្នាមួយ ក្រោមការដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដើម្បីត្រៀមដាក់ពង្រាយទៅការពារអ៊ុយក្រែន ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពកើតឡើង ។

បើតាម Reuters ចេញផ្សាយនៅថ្ងៃអង្គារនេះ, សមយុទ្ធចម្រុះជាតិសាសន៍មួយនេះនឹងរៀបចំឡើងនៅឯប្រទេសប៉ូឡូញ ដែលជាអ្នកជិតខាងរបស់អ៊ុយក្រែន ក្នុងខែវិច្ឆិកានេះ ។

ប្រភពដដែលបញ្ជាក់ថា បុគ្គលិកយោធាទាំងជិត ៣ ពាន់នាក់ នឹងចូលរួមប្រតិបត្តិការ ទាំងនៅលើគោក ក្នុងសមុទ្រ និងនៅលើអាកាស ដោយក្នុងនោះ អង់គ្លេសបញ្ជូនកងទ័ពចំនួន ៣០០ នាក់ ជាមួយនឹងយន្តហោះចម្បាំង Typhoon ចំនួន ២ គ្រឿង ។

រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Wes Streeting និយាយថា សមយុទ្ធនេះនឹងបង្ហាញពីការបង្កើនការត្រៀមលក្ខណៈរបស់ចក្រភពអង់គ្លេស បារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ថ្ងៃដែលអ៊ុយក្រែននឹងទទួលបានសន្តិភាព ។

ចំណែកលោកឧត្តមសេនីយ៍ឯក Tom Bateman មេបញ្ជាការចក្រភពអង់គ្លេសសម្រាប់កងកម្លាំងចម្រុះជាតិសាសន៍នៅអ៊ុយក្រែន លើកឡើងថា សមយុទ្ធនេះគឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកនយោបាយ ទៅជាការត្រៀមខ្លួនផ្នែកយោធាដែលអាចទុកចិត្តបាន ។

ឆ្លើយតបនឹងរឿងនេះ, រុស្ស៊ីបានសម្តែងការជំទាស់រួចហើយ ចំពោះវត្តមានកងទ័ពបរទេសដែលឈរជើងនៅក្នុងប្រទេសអ៊ុយក្រែន ។

ជាក់ស្តែង កាលពីឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា កងទ័ពទាំងនោះនឹងក្លាយជាគោលដៅវាយប្រហារដោយស្របច្បាប់ របស់ទីក្រុងមូស្គូ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា