អាមេរិកគ្រោងឲ្យកងទ័ពខ្លួនឈរជើងនៅវេណេស៊ុយអេឡា ​រយៈពេលវែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកគ្រោងឲ្យកងទ័ពខ្លួនឈរជើងនៅវេណេស៊ុយអេឡា ​រយៈពេលវែង

អាមេរិកគ្រោងឲ្យកងទ័ពខ្លួនឈរជើងនៅវេណេស៊ុយអេឡា ​រយៈពេលវែង

ការ៉ាកាស ៖ រដ្ឋបាល លោក ត្រាំ កំពុងចរចាកិច្ចព្រមព្រៀងយោធា ជាមួយវេណេស៊ុយអេឡា ដែលអាចបើកផ្លូវឱ្យមានវត្តមានកងទ័ពអាមេរិក ឈរជើងក្នុងប្រទេសមួយនេះ រយៈពេលវែង ។ នេះបើតាម កាសែត The New York Times ​រាយការណ៍ កាលពីថ្ងៃអង្គារ។

មន្ត្រីអាមេរិកបានប្រាប់កាសែតខាងលើ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ក្រសួងការបរទេសអាមេរិក ​កំពុងធ្វើការចរចាជាមួយមន្ត្រីវេណេស៊ុយអេឡា លើកិច្ចព្រមព្រៀងស្តីពីស្ថានភាពកងកម្លាំង ឬ Status of Forces Agreement ហៅកាត់ SOFA។

យោងតាមរបាយការណ៍ កិច្ចព្រមព្រៀងនេះនឹងបង្កើត «ក្របខ័ណ្ឌច្បាប់» មួយសម្រាប់កងកម្លាំងអាមេរិក ក្នុងការអនុវត្តសកម្មភាពដែលបានព្រមព្រៀងគ្នាទៅវិញទៅមក រួមមានការចូលចតនៃនាវាចម្បាំង ការហ្វឹកហ្វឺន លំហាត់យោធា និងជំនួយមនុស្សធម៌។

របាយការណ៍ដដែលបានបន្តថា ព័ត៌មានលម្អិតអំពីវត្តមានយោធាអាមេរិក រួមទាំងចំនួនកងទ័ព និងទីតាំងឈរជើង នឹងត្រូវកំណត់តាមរយៈកិច្ចព្រមព្រៀង នាពេលអនាគត។

បើតាម anadolu, សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី ៣ ខែមករា ដោយបានចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយារបស់លោក គឺ លោកស្រី Cilia Flores។

លោក ត្រាំ បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកនឹង «គ្រប់គ្រង» ប្រទេសវេណេស៊ុយអេឡា និងទ្រព្យសម្បត្តិប្រេងរបស់ប្រទេសនេះ ក្នុងអំឡុងដំណាក់កាលអន្តរកាល។

បន្ទាប់មក អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី កាលពីថ្ងៃទី៥ ខែមករា ដោយបានស្បថនៅចំពោះមុខរដ្ឋសភា រយៈពេលពីរថ្ងៃ បន្ទាប់ពីការចាប់ខ្លួនលោក Maduro ​៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា