អ៊ីរ៉ង់ ព្រមានថា បក្សលោក Trump ចាញ់ឆ្នោត មិនប្រាកដ សង្គ្រាម អ៊ីរ៉ង់ ធូរស្រាល ហើយអាចនឹងផ្ទុះរីកធំជាងមុនទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមានថា បក្សលោក Trump ចាញ់ឆ្នោត មិនប្រាកដ សង្គ្រាម អ៊ីរ៉ង់ ធូរស្រាល ហើយអាចនឹងផ្ទុះរីកធំជាងមុនទៀត

អ៊ីរ៉ង់ ព្រមានថា បក្សលោក Trump ចាញ់ឆ្នោត មិនប្រាកដ សង្គ្រាម អ៊ីរ៉ង់ ធូរស្រាល ហើយអាចនឹងផ្ទុះរីកធំជាងមុនទៀត

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃពុធថា ទោះបីជាគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump ចាញ់ឆ្នោតក៏ពិតមែន ប៉ុន្តែមិនប្រាកដថា សង្គ្រាមអ៊ីរ៉ង់ធូរស្រាលនោះឡើយ ពោលវាអាចនឹងផ្ទុះរីកធំជាងមុនទៀតក៏ថាបាន ។

ការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ ។

បើតាម Korea Times, មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានបោះសម្តីគំរាមថា ប្រសិនបើអាមេរិកសម្រេចចិត្តបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ នោះវិសាលភាពនៃសង្គ្រាមនឹងរីកធំឡើងជាងមុនទៅទៀត ។

ជាមួយគ្នានេះ លោក Mojtaba Khamenei ថែមទាំងបានច្រានចោលការរំពឹងទុកថា លទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក អាចនាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសអ៊ីរ៉ង់ផងដែរ ។

បើតាមមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ, អ្នកដែលនៅតែសង្ឃឹមថា ការផ្លាស់ប្តូរគណបក្សនយោបាយ ឬការធ្វើសម្បទានរបស់ទីក្រុងតេហេរ៉ង់ចំពោះសហរដ្ឋអាមេរិក អាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់គោលនយោបាយអរិភាពចំពោះប្រជាជាតិអ៊ីរ៉ង់ គឺកំពុងយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ។

មកទល់ពេលនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei នៅពុំទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ចាប់តាំងពីរូបលោកឡើងកាន់អំណាចកាលពីខែមីនាកន្លងទៅ ។

ការឡើងកាន់អំណាចរបស់លោក បានកើតឡើងភ្លាមៗ បន្ទាប់ពីឪពុករបស់លោក គឺលោក Ali Khamenei រួមទាំងក្រុមមន្រ្តីកំពូលៗជាច្រើនរូបរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារផ្លូវអាកាសរួមគ្នា រវាងអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ៕

ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា