ថៃ ប្រាប់យោធា មីយ៉ាន់ម៉ា កុំធ្វើអ្វីប៉ះពាល់ដល់ពលរដ្ឋ និងទឹកដីរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃ ប្រាប់យោធា មីយ៉ាន់ម៉ា កុំធ្វើអ្វីប៉ះពាល់ដល់ពលរដ្ឋ និងទឹកដីរបស់ខ្លួន

ថៃ ប្រាប់យោធា មីយ៉ាន់ម៉ា កុំធ្វើអ្វីប៉ះពាល់ដល់ពលរដ្ឋ និងទឹកដីរបស់ខ្លួន

បាងកក ៖ រាល់ប្រតិបត្តិការយោធាមីយ៉ាន់ម៉ាដែលកំពុងដំណើរការ ឬគ្រោងនឹងធ្វើឡើងនៅជិតព្រំដែនមិនត្រូវបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីអធិបតេយ្យរបស់ថៃនោះឡើយ»។ នេះគឺជាការព្រមានរបស់មេបញ្ជាការកងទ័ពថៃកាលពីថ្ងៃព្រហស្បតិ៍ ។

បើតាម Thai PBS, មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ Ukris Boontanondha បានប្រកាសហាមបែបនេះ នៅឯមហាវិទ្យាល័យការពារជាតិ NDC ពោលគឺបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមន្ត្រីយោធាមីយ៉ាន់ម៉ា ប្រចាំនៅទីក្រុងបាងកក។

លោកបញ្ជាក់ថា ការពិភាក្សានេះធ្វើឡើងក្នុងគោលបំណងធានាឱ្យមានការធ្វើទំនាក់ទំនងច្បាស់លាស់ និងដោយផ្ទាល់ ដើម្បីទប់ស្កាត់ការយល់ច្រឡំ ឬការគណនាខុសឆ្គងណាមួយនៅតាមបណ្តោយព្រំដែនរួមគ្នា ។

មេបញ្ជាការកងទ័ពថៃរូបនេះបន្ថែមថា ទោះបីជាមន្ត្រីយោធាមីយ៉ាន់ម៉ាបានឆ្លើយតបក្នុងន័យវិជ្ជមាន ក្នុងអំឡុងពេលកិច្ចប្រជុំក៏ដោយ ក៏ប្រតិបត្តិការជាក់ស្តែងនៅនឹងទីតាំងផ្ទាល់ នាពេលអនាគត នឹងក្លាយជាសូចនាករពិតប្រាកដថាតើពួកគេគោរពតាមការព្រមាននេះដែរឬក៏យ៉ាងណា ។

បើតាម Irrawaddy , ការប៉ះទង្គិចគ្នាដែលកំពុងបន្តរវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធការ៉េន ព្រមទាំង សម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ Myawaddy ក្នុងរដ្ឋការ៉េន បានបណ្តាលឱ្យគ្រាប់ផ្លោងមួយចំនួនធ្លាក់ចូលទៅក្នុងទឹកដីថៃ ខណៈដែលសំឡេងផ្ទុះក៏អាចឮទៅដល់ត្រើយម្ខាងទៀតនៃព្រំដែនផងដែរ ។

ជាក់ស្តែង នៅថ្ងៃទី ២២ ខែតុលា គ្រាប់កាំភ្លើងត្បាល់ទំហំ ៤០ មីលីម៉ែត្រមួយគ្រាប់បានធ្លាក់ចូលក្នុងទឹកដីថៃ ដោយបង្កការខូចខាតដល់ផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នង។

រហូតដល់ថ្ងៃទី២៦ ខែតុលា កងទ័ពថៃបានដាក់ពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខនៅតាមបណ្តោយព្រំដែន និងបានព្រមានថា ខ្លួនត្រៀមខ្លួនរួចរាល់ហើយក្នុងការឆ្លើយតបចំពោះស្ថានការណ៍នេះ៕

ប្រភព៖ Irrawaddy_ Thai PBS World ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា