លោក Trump ឈប់​ខ្វាយខ្វល់ជាមួយ អ៊ីរ៉ង់ យកពេលធ្វើសង្គ្រាមប្រឆាំងអំពើពុករលួយនៅ អាមេរិក ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ឈប់​ខ្វាយខ្វល់ជាមួយ អ៊ីរ៉ង់ យកពេលធ្វើសង្គ្រាមប្រឆាំងអំពើពុករលួយនៅ អាមេរិក ​

លោក Trump ឈប់​ខ្វាយខ្វល់ជាមួយ អ៊ីរ៉ង់ យកពេលធ្វើសង្គ្រាមប្រឆាំងអំពើពុករលួយនៅ អាមេរិក ​

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនឈប់ខ្វាយខ្វល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទៀតហើយ ដោយលោកបានណែនាំឲ្យលោកអនុប្រធានាធិបតី JD Vance ​ងាកមកធ្វើសង្គ្រាមប្រឆាំងអំពើពុករលួយនៅអាមេរិក​វិញ ។
 
មេដឹកនាំ​វ័យ ៨០ ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា​ មូលហេតុដែលអាមេរិកលែងត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយសារតែអាមេរិកកំពុងកាន់កាប់ប្រាក់​រាប់រយពាន់លានដុល្លាររបស់អ៊ីរ៉ង់ ជាពិសេស​ទីក្រុងវ៉ាស៊ីនតោនក៏បានគ្រប់គ្រងច្រកសមុទ្រ ​Hormuz របស់អ៊ីរ៉ង់ផងដែរ ។
 
​​លោក Trump ក៏បានណែនាំ​អនុប្រធានាធិបតីអាមេរិក លោក ​JD Vance​ ដែលធ្លាប់តែសកម្មក្នុងការខិតខំចរចាជាមួយអ៊ីរ៉ង់ ឱ្យងាកមកផ្តោតការយកចិត្តទុកដាក់ទាំងស្រុង​ ទៅលើបទល្មើស និងអំពើពុករលួយដែលត្រូវបានចោទប្រកាន់ថា បានកើតឡើងពាសពេញ​ទីក្រុង និងរដ្ឋនានាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ។
 
បើតាម​ straitstimes, ការណែនាំរបស់លោក ត្រាំ ឲ្យឈប់ខ្វាយខ្វល់ពីបញ្ហា អ៊ីរ៉ង់ បែបនេះ បានធ្វើឡើង នៅមួយសប្តាហ៍ បន្ទាប់ពី លោក JD Vance អនុប្រធានាធិបតីអាមេរិក បានលើកឡើងថា សង្គ្រាមដែលចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយអ៊ីរ៉ង់ គឺជាមូលហេតុមួយដែលធ្វើឱ្យគណបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
 
រដ្ឋបាលរបស់លោក Trump ក៏បានបង្ហាញការជឿជាក់​នៅសប្តាហ៍នេះដែរថា ការដាក់បិទផ្លូវ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់កំពុងទទួលបានលទ្ធផលល្អ ដែលមានន័យថា មិនចាំបាច់មានទាំងការបង្កើនសកម្មភាពយោធា ឬ ការប្រើប្រាស់ផ្លូវការទូតនោះទេ។
 
កងទ័ពសហរដ្ឋអាមេរិកកំពុងដាក់ការបិទផ្លូវនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ ដោយយកលេសថា ព្យាយាមធានាផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់កប៉ាល់ដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ។
 
យ៉ាងណា កងទ័ពអ៊ីរ៉ង់បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេងចំនួន ៤ គ្រឿងបានរងការផ្ទុះជាថ្មី បន្ទាប់ពីកប៉ាល់ទាំងនោះមិនអើពើនឹងការព្រមានរបស់ទីក្រុងតេហេរ៉ង់ ៕
 
ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត​  

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា